ពលរដ្ឋ​ចក្រភព​អង់គ្លេស​ប្រតិកម្ម​ ខណៈ​គណបក្ស​កាន់​អំណាច​ជ្រើសរើស​លោកស្រី ​Truss ជា​មេដឹកនាំ​ថ្មី​

2022/09/06 09:58:53 pm        599

​អង់គ្លេស៖ លោកស្រី Liz Truss ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​មេដឹកនាំ​ថ្មីរបស់​គណបក្ស​អភិរក្សនិយម ដែល​គណបក្ស​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ហើយ​លោកស្រី​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃ​អង្គារ​នេះ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ដើម្បី​ដឹកនាំ​ប្រទេស​នេះ​ឆ្លងកាត់​វិបត្តិ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោកស្រី Truss មាន​អាយុ 47​ឆ្នាំ​ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីការបរទេស បាន​ទទួល​ជ័យជំនះ​លើ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Rishi Sunak បន្ទាប់ពី​ការប្រកួតប្រជែង​មេដឹកនាំ​។ លោកស្រី Truss ទទួល​បាន​សំឡេង 81,326សំឡេង ខណៈ​លោក Sunak ទទួលបាន 60,399​សំឡេង​។​ លោក​ស្រី​ប្រឈម​នឹង​សម្ពាធ​ភ្លាមៗ​ក្នុង​ការ​ផ្តល់​ការសន្យា​របស់​លោក​ស្រី ​ដើម្បី​ដោះស្រាយ​វិបត្តិ​ផល​ប៉ះពាល់​លើ​ជីវភាព​រស់នៅ​ដែល​កំពុង​កើតឡើង​នៅ​អង់គ្លេស និង​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​ឈាន​​ទៅរក​វិបត្តិ​ដ៏​ខ្លាំង​។ ម្ចាស់ក្សត្រី Elizabeth II នឹង​តែងតាំង​លោកស្រី Truss ជា​នាយករដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ពិធី​តែង​តាំង​នឹង​ធ្វើ​ឡើង​ទៅ​នៅ​វិមាន Balmoral ក្នុង​ដែនដី​ស្កុ​តឡែ​ន ជា​កន្លែង​ដែល​ម្ចាស់​មហាក្សត្រី​កំពុង​លំហែ​ព្រះ​កាយ​ក្នុង​ពេល​រដូវក្តៅ ​ច្រើន​ជាង​នៅ​រាជវាំង Buckingham ក្នុង​ទីក្រុង​ឡុង​ដ៍​។

ការប្រកួតប្រជែង​មេដឹកនាំ​រយៈពេល​ពីរ​ខែ​បាន​ធ្វើ​ឱ្យ​អង់គ្លេស​មាន​ភាព​ខ្វះ​ចន្លោះ​ ខណៈ​ភាព​មិន​សប្បាយចិត្ត​របស់​ប្រជាជន​កើន​ឡើង​ខ្លាំង​នៅ​ទូទាំង​ប្រទេស ​ក្នុង​ពេល​មានតម្លៃ​ថាមពល និង​ថ្លៃ​អាហារ​ហក់​ឡើង​ខ្ពស់​។​ អតីត​រដ្ឋមន្ត្រី​ការបរទេស​លោកស្រី Liz Truss បាន​ថ្លែងអំណរគុណ​ចំពោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ដែល​ចាក​ចេញពី​តំណែង ហើយ​បាន​សន្យា​ថា​នឹង​ដោះ​ស្រាយ​វិបត្តិ​ថាមពល ខណៈ​លោកស្រី​ត្រូវ​បាន​ជ្រើសរើស​ជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​កាលពី​ថ្ងៃ​ចន្ទ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm