ការប្រើប្រាស់ប្រព័ន្ធឌីជីថល ផ្តល់ដល់ប្រសិទ្ធភាពនៃការប្រមូលចំណូល

2022/09/06 10:22:40 pm        830

ភ្នំពេញ៖ ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថល ​ទៅនឹងកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើឱ្យការប្រមូលចំណូលមានភាពល្អប្រសើរ ​និងឡើងជារៀងរាល់ឆ្នាំ ​តាមរយៈការដាក់ចេញ​នូវយុទ្ធសាស្ត្រ​កៀរគរ​ចំណូល, ពិសេសការពង្រីកនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់គ្រប់គ្រង​ការប្រមូលពន្ធ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាប្រចាំតំបន់ស្តីពី “រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយ​កម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ” នៅសណ្ឋាគារ ​Sofitel Angkor Phokeethra ខេត្តសៀមរាប ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នេះថា ​ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថល ដែលមាន​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ​ជានិន្នាការដឹកមុខ, បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកត្តាគន្លឹះសម្រាប់ជំរុញការគ្របដណ្តប់ និងការតភ្ជាប់បណ្តាសេដ្ឋកិច្ច និង​សង្គមនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា ​និងអាស្រ័យគ្នាទៅវិញទៅមក ។

ក្នុងឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្ត គោលនយោបាយរដ្ឋាភិបាល​ឌីជីថលកម្ពុជា ២០២២-២០៣៥ ​ដើម្បីធ្វើបរិវត្តកម្មឌីជីថល ប្រព័ន្ធអភិបាលកិច្ចរបស់វិស័យ​សាធារណៈ, ​ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ​សំដៅកសាងរដ្ឋាភិបាលរឹងមាំ ឆ្លាត និងស្អាតស្អំ។

ជាមួយគ្នានេះ ​រាជរដ្ឋាភិបាលបានបន្តការសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានភាពរឹងមាំ ជាមួយ​នឹងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀតមានដូចជា ​ការកសាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រប​ខ័ណ្ឌច្បាប់​និង​បទប្បញ្ញត្តិ ក៏ដូចជាការកសាង​ និងអភិវឌ្ឍន៍​ធនធានមនុស្ស ដែលកត្តានឹងជួយគាំទ្រ​ដល់ការងារកែទម្រង់របស់យើងផងដែរ ជាក់ស្តែងក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ, រាជរដ្ឋាភិបាល​កម្ពុជា​មិនត្រឹមតែបានបន្តខិតខំរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តប៉ុណ្ណោះទេ​ គឺបានកសាងប្រព័ន្ធ ​និងសិក្សានូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជា​ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់តួអង្គទាំងអស់ ​ដើម្បីរក្សាបាននូវជវភាព នៃការងារកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ជារួមការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលទៅ​នឹងកម្មវិធី​កែទម្រងការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ​បានធ្វើឱ្យការប្រមូលចំណូលមានភាពល្អប្រសើរ តាមរយៈការដាក់​ចេញនូវយុទ្ធសាស្ត្រគៀរគរចំណូល, ​ពិសេសការពង្រីកនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់​គ្រប់គ្រងការប្រមូលពន្ធ ដូចជា E-Registraion, E-Filing, E-Payment និង E-VAT refund, ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង​ប្រព័ន្ធអាស៊ីគូដា) ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm