ប្រមុខ​អង្គការសហប្រជាជាតិជំរុញ​ឲ្យ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បង្កើត​តំបន់​គ្មាន​កងទ័ព​នៅ​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​

2022/09/07 10:49:02 am        555

​UN៖ កាលពី​ថ្ងៃ​អង្គារ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ជំរុញ​ដល់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ឲ្យ​ព្រមព្រៀង​បង្កើត​តំបន់​គ្មាន​កងទ័ពនៅ​ជុំវិញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhzhia គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​លោក Guterres បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា ដំណាក់កាល​ទី​១៖ កង​កម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវតែ​សន្យា​ថា នឹង​មិន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​យោធា​ណាមួយ​ចំពោះ​ទីតាំង​រោងចក្រ​នេះ​ ឬ​ពី​ទីតាំង​រោងចក្រ​នេះ ដែល​មាន​ន័យ​កុំ​ឲ្យ​មាន​ការ​បាញ់​ចេញពី​ទីតាំង​រោងចក្រ​នេះ និង​បាញ់​ចូល​មក​ទីតាំង​រោងចក្រ​នេះ​។ ​លោក​បាន​ប្រាប់​សមាជិក​ ១៥​ប្រទេស​របស់​អង្គការ​នេះ​ថា ដំណាក់កាល​ទី​២៖ កិច្ចព្រមព្រៀង​មួយ​ស្ដីពី​តំបន់​គ្មាន​យោធា គួរតែ​ត្រូវ​បាន​ធានា​។

ជាពិសេស​ការធានា​នោះ​ត្រូវ​រាប់បញ្ចូល​ទាំង​ការ​ប្ដេជ្ញា​ចិត្ត​ ធ្វើឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​ក្នុង​ការ​ដក​កងទ័ព និង​យុទ្ធោបករណ៍​របស់​ខ្លួន​ទាំងអស់​ចេញពី​តំបន់​នោះ និង​ការ​ប្ដេជ្ញា​របស់​កងកម្លាំង​អ៊ុយ​ក្រែ​នដែល​មិន​ត្រូវ​រុល​ចូល​ទៅ​តំបន់​នោះ​ឡើយ។ ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) កាលពី​ព្រឹក​ថ្ងៃ​អង្គារបាន​អំពាវនាវ​ឲ្យ​មាន​តំបន់​សន្តិសុខ​មួយ​ ជុំវិញ​ស្ថានីយ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ ដោយ​និយាយ​ថា ​ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​បាន​រក​ឃើញ​ការខូចខាត​កាន់​តែ​ច្រើន នៅ​ខាង​មុខ​រោងចក្រ​នោះ​ក្នុង​ពេល​មាន​សង្គ្រាម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am