បាល់ទាត់៖ ក្រុមជើងឯក UEFA Champions League ពីរសម័យតោខៀវ Chelsea បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួន ជាមួយបរាជ័យគួរឱ្យភ្ញាក់ផ្អើលនៅទឹកដីក្រូអាស៊ីរបស់ Dinamo Zagreb។

Dinamo Zagreb ដែលជាជើងឯកលីគកំពូលក្រូអាស៊ីមានស្ថិតិមិនល្អទេនៅ UCL ពោលគឺឈ្នះតែ ៥ប្រកួតប៉ុណ្ណោះក្នុងចំណោមវត្តមាន ៤៣ប្រកួត។ យ៉ាងណាក្តីក្រុមដែលមកពីវគ្គជំរុះច្រើនដំណាក់មួយនេះ រកបានគ្រាប់ជ័យជំនះនៅនាទីទី១៣ Mislav Orsic។ Chelsea ដែលជាជើងឯករដូវកាល ២០២០-២១ ក៏បានដាក់ខ្សែប្រយុទ្ធចំនូលថ្មី Pierre-Emerick Aubameyang ចូលលេងដំបូងដែរតែមិនអាចជួយ Chelsea តាមស្មើការប្រកួតនេះបានឡើយ។ ចំណែកមួយប្រកួតទៀតក្នុងពូល E នេះដែរជើងឯកអ៊ីតាលី AC Milan បានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះនៅទឹកដីអូទ្រីសរបស់ Red Bull Salzburg៕
អត្ថបទ៖នាង សុភាវុធ