បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Kylain Mbappe បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងជ័យជំនះរបស់ Paris Saint Germain ២-១ លើក្រុមភ្ញៀវអ៊ីតាលីសេះបង្កង់ Juventus។ អតីតខ្សែប្រយុទ្ធ Monaco រូបនេះរកបានគ្រាប់ដំបូងនៅនាទីទី៥ ក្រោយទទួលបាល់ពី Neymar មុនពេលគ្រាប់ទីពីរនៅនាទីទី២២ ក្រោយលេង ១ ២ ជាមួយ Achraf Hakimi។

ក្រុមភ្ញៀវចូលវគ្គទី២ ក៏តបបានមួយគ្រាប់វិញដែរដោយកីឡាករបម្រុង Weston McKennie តែតបញ្ចូលទីនៅនាទីទី៥៣ ខណៈ Dusan Vladhovic មានឱកាសតែតតាមស្មើតែជួយបានដោយអ្នកចាំទី Gianluigi Donnarumma។ មួយគូទៀតក្នូលពូល H នេះដែរក្រុមម្ចាស់ផ្ទះព័រទុយហ្កាល់ Benfica យកឈ្នះក្រុមភ្ញៀវអ៊ីស្រាអែល Maccabi Haifa ២-០៕
អត្ថបទ៖នាង សុភាវុធ