បាល់ទាត់៖ ក្លិប Wolverhampton បានធ្វើលិខិតតវ៉ាទៅកាន់សមាគមបាល់ទាត់អង់គ្លេស FA បន្ទាប់ពីមិនអនុញ្ញាតឱ្យចុះឈ្មោះខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa។ កីឡាករវ័យ ៣៣ឆ្នាំ Diego Costa បានធ្វើដំណើរទៅកាន់ជំរុំហ្វឹកហាត់ Compton របស់ Wolves ខណៈក្លិបនៅ Premier League មួយនេះរង់ចាំដំណឹងពី FA។
អតីតខ្សែប្រយុទ្ធតោខៀវ Chelsea រូបនេះត្រូវបាន Wolves ធ្វើទំនាក់ទំនងនាំយកមកកាន់ទឹកដីអង់គ្លេសវិញ បន្ទាប់ពីក្លិបបាត់បង់ខ្សែប្រយុទ្ធទាំងពីររូបដោយសាររបួសរួមមាន Sasa Kaladzic និង Raul Jimenez។ Diego Costa បាននៅទំនេរពីការប្រកួតឱ្យក្លិបអាជីពតាំងពីខែមករា ក្រោយចាកចេញពីក្លិបប្រេស៊ីល Atletico Mineiro ពោលគឺកីឡាករវ័យ ៣៣ឆ្នាំរូបនេះមិនបានចូលប្រកួតបាល់ទាត់អាជីពតាំងពីថ្ងៃទី១២ ខែធ្នូចុងឆ្នាំមុន។ បើតាមច្បាប់របស់ FA កង្វះសកម្មភាពបាល់ទាត់ប៉ុន្មានខែចុងក្រោយនេះមានន័យថា Diego Costa មិនទាន់បានការចុះបញ្ជីឈ្មោះដោយស្វ័យប្រវត្តិពីការស្នើសុំរបស់ក្លិបឡើយ៕
អត្ថបទ៖នាង សុភាវុធ