ក្រុម​តំណាងរាស្ត្រ​បារាំង និង​អាមេរិក​នឹង​ទៅដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ​នេះ ​ខណៈ​កំពុង​តានតឹង​ជាមួយ​ចិន

2022/09/07 10:04:05 pm        552

​កោះ​តៃវ៉ាន់៖ ក្រុម​មន្ត្រី និង​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា ក្រុម​គណៈប្រតិភូ​បារាំង​មាន​គ្នា ​៥​នាក់ និង​ក្រុម​តំណាង​រាស្ត្រ​មកពី​សភា​អាមេរិក​មួយ​ក្រុម​ផ្សេងទៀត​នឹង​ទៅដល់​កោះ​តៃវ៉ាន់​នៅ​សប្ដាហ៍​នេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​កោះ​នេះ ស្រប​ពេល​ភាព​តានតឹង​កំពុង​ឡើង​កម្ដៅ​ជាមួយ​ចិន។

​គណៈប្រតិភូ​បារាំង​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ដោយ​ក្រុម​មន្ត្រី និង​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​។ ​ប្រទេស​ចិន​ដែល​បាន​អះ​អាង​ថា ​កោះ​តៃវ៉ាន់​គឺជា​ដែនដី​របស់​ខ្លួន ទោះ​មានការ​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ពី​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក៏ដោយ​នោះ បាន​បង្កើត​ល្បែង​សង្គ្រាម​ជា​បន្តបន្ទាប់​នៅ​ជិត​កោះ​នេះ​កាលពី​ខែ​មុន បន្ទាប់ពី​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi បាន​ទៅកាន់​កោះ​នេះ​កាលពី​ថ្ងៃ​ទី​២ ​ខែ​សីហា​កន្លងទៅ​។

ក្រោយ​ដំណើរ​របស់​លោកស្រី ក៏​មាន​ក្រុម​គណៈប្រតិភូ​អាមេរិក​ផ្សេងទៀត​បាន​ទៅកាន់​កោះ​នេះជា​បន្តបន្ទាប់ រួម​ទាំង​ក្រុម​តំណាងរាស្ត្រ និង​អភិបាល​រដ្ឋ Arizona​។ ​ក្រុម​អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា គណៈ​ប្រតិភូ​បារាំង​នឹង​ទៅដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា​នេះ និង​បន្ត​ស្នាក់នៅ​រហូតដល់​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ក្រុម​អាជ្ញាធរ​នេះ​និយាយ​ថា ក្រុម​តំណាងរាស្ត្រ​នេះ​នឹង​ជួប​មេដឹកនាំ​រង​លោក William Lai តែ​មិន​ជួប​លោកស្រី Tsai Ing-wen ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        217
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm