ខ្មែរ ប៊ែវើរីជីស ប្រកាសបើកកម្មវិធី “ខ្ញុំឆ្នើម”សម្រាប់សិស្សថ្នាក់ទី១២ ត្រឡប់មកវិញជាថ្មី ក្នុងឆ្នាំ២០២២

2022/09/07 11:02:41 pm        103

ភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធី “ខ្ញុំឆ្នើម” ឬ The Best of Me ជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២២នេះ, នារសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២។

​ពិធីប្រកាសបើកជាផ្លូវការនេះ មានការចូលរួមពីលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប២០០នាក់ មកពីវិទ្យាល័យចំនួន៥ នៅរាជធានីភ្នំពេញរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យបាក់ទូក, វិទ្យាល័យទួលទំពូង, វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យព្រែកលៀប។

កម្មវិធី«ខ្ញុំឆ្នើម» ត្រូវបានរៀបចំឡើងក្រោមគោលបំណង បំប៉នសមត្ថភាពសិស្សានុសិស្សវិទ្យាល័យឲ្យសម្រេចចិត្តត្រឹមត្រូវ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ មូលហេតុដែល ខ្មែរ ប៊ែវើរីជីស នៅតែបន្តរៀបចំសិក្ខាសាលា «ខ្ញុំឆ្នើម» គឺដោយសារសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សីនៅក្នុងសង្គមជាតិ។ បើពួកគាត់ចេះប្រើប្រាស់ចំណុចខ្លាំង និងមានគំនិតវិជ្ជមាន ហើយយកទៅប្រើប្រាស់ឲ្យចំគោលដៅ នោះពួកគាត់ នឹងមានអនាគតល្អ និងអាចជំរុញឲ្យប្រទេសជាតិយើងទាំងមូល មានការរីកចម្រើន។

ទន្ទឹមនឹងនោះ នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ លោក មូល ស៊ុយហេង ក៏បានលើកឡើងដែរថា កម្មវិធី «ខ្ញុំឆ្នើម» នេះនឹងអាចជួយតម្រង់ទិសសិស្សានុសិស្សជាច្រើនដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះ ឲ្យជ្រើសរើសមុខវិជ្ជាណាមួយដែលត្រឹមត្រូវសម្រាប់ខ្លួនឯងបានយ៉ាងប្រសើបំផុត។

សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ កម្មវិធី «ខ្ញុំឆ្នើម» នឹងរៀបចំ ចំនួន៣លើក រៀងរាល់២សប្តាហ៍ម្ដង ព្រមទាំងមានការចូលរួមពីវិទ្យាល័យចំនួន១៥ ក្នុងរាជធានីភ្នំពេញ។ ជាពិសេសជាងនេះសម្រាប់កម្មវិធីលើកទី៣ នឹងមានការរៀបចំតាមរយៈឌីជីថល ដោយមានការ Live ផ្ទាល់តាម Zoom និង Facebook ដូចនេះ សិស្សានុសិស្ស កំពុងរៀនថ្នាក់ទី១២ ពីវិទ្យាល័យផ្សេងៗក៏អាចចូលរួមបាន៕​ អត្ថបទ​ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm