ភ្នំពេញ៖ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗ ជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។
ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លបានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា៖ H&M, Adidas, Calvin Klein, Parfumerie, Converse,Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។
ផ្សារទំនើបដែលត្រូវបានសាងសង់អស់រយៈពេលជាង ៤ឆ្នាំនេះមិនត្រឹមតែបម្រើតម្រូវការដ៏ច្រើនលើសលប់របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូពាណិជ្ជកម្ម ជាពិសេសរវាងកម្ពុជា និងវិនិយោគិនបរទេស បង្កើនជីវភាពរស់នៅបែបស៊ីវីល័យ និងថែមទាំងបង្កើតនូវឱកាសការងារយ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋទៀតផង។
និយាយអ៊ីចឹង តើអ្នកស្គាល់ទីតាំងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លហើយឬនៅ? ផ្សារទំនើបខ្នាតយក្សនេះ មានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (https://goo.gl/maps/K1bohZAZaG3Gbn3D9) ស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ ៦០ម៉ែត្រដែលជាតំបន់ដ៏មានសក្ដានុពល។
សូមកុំភ្លេចរង់ចាំការបើកដំណើរការផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លទាំងអស់គ្នាណា៎!សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/៕ អត្ថបទ ៖ រដ្ឋា






