វាយកូនគោល៖ អតីតកីឡាករវាយកូនគោលលេខ ១ ពិភពលោក Jordan Spieth បានគ្រងជើងឯកការប្រកួតកម្មវិធី Texas Open ដែលជាជើងឯកលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ។ កីឡាករអាមេរិករូបនេះឈ្នះជើងឯកក្នុងក្របខណ្ឌ PGA Tour ចុងក្រោយបំផុតនៅឆ្នាំ២០១៧ ពានរង្វាន់ The Open Championship ដែលជាកម្មវិធីធំទី៣ ក្នុងអាជីព។

កីឡាករវ័យ ២៧ឆ្នាំរូបនេះធ្វើបាន ៧ បឺឌី ក្នុងថ្ងៃចុងក្រោយ ៦ អាន់ឌើផា ៦៦ និងសរុបរួម ១៨ អាន់ឌើផា យកឈ្នះកីឡាករ Charley Hoffman ២ស្ត្រូក។ ជ័យជំនះដ៏សំខាន់នេះបានក្លាយជាជំនឿចិត្តមួយ មុនការប្រកួតកម្មវិធី Masters សប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ