ទីភ្នាក់ងារ​ IAEA មិនអាច​ធានា​ស្ថានភាព​សន្តិភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានទេ​

2022/09/08 05:27:48 pm        463

​UN៖ ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ខ្លួន​មិន​អាច​ធានា​សន្តិភាព​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បានទេ ដោយ​និយាយ​ថា ​មិន​មាន​ជំហាន​រីកចម្រើន​ក្នុង​ការ​ស្រាយ​ចម្ងល់​អំពី​វត្តមាន​កាលពី​កន្លងទៅ​ នៃ​វត្ថុធាតុដើម​ផលិត​នុយក្លេអ៊ែរ​នៅ​ឯ​ទីតាំង​នានា​ដែល​មិនបាន​ប្រកាស​។​

​ទីភ្នាក់ងារសារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ខ្លួន​មិន​ហាន​ធានា​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ប្រើប្រាស់​សម្រាប់​សន្តិភាព​នោះ​ទេ​។ ​របាយការណ៍​នោះ​និយាយ​ថា ប្រធាន​ទីភ្នាក់ងារ IAEA លោក Rafael Grossi ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា ​អ៊ីរ៉ង់​មិនបាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទីភ្នាក់ងារ​នេះ​ លើ​បញ្ហា​សេ​សសល់​មួយ​ចំនួនអំឡុង​ពេល​នៃ​ការ​ផ្ដល់​របាយការណ៍ ដូច្នោះ​ហើយ​ទើប​មិន​មាន​ការ​រីក​ចម្រើន​ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ទាំងនោះ​។

​ភាគី​អ៊ីរ៉ង់​បាន​និយាយ​យូរ​មក​ហើយ​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​សន្តិភាព​បំផុត​។ ​ទីភ្នាក់ងារ IAEA បាន​កំពុង​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់ដើម្បី​ទទួល​បាន​ចម្លើយ​នានា ​អំពី​វត្ត​មាន​នៃ​វត្ថុ​ធាតុ​ដើម​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅ​ទីតាំង​ចំនួន​៣ ​ដែល​មិនត្រូវ​បានប្រកាស​។ ដោយ​ពុំមាន​ការ​បកស្រាយ​គួរ​ឲ្យ​ទុក​ចិត្ត​ពី​ភាគី​អ៊ីរ៉ង់ លើ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ការផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដែល​ទំនង​ជា​មាន​វត្ត​មាននៅ​ទីតាំង​ចំនួន​៣ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ខ្លួន​មិន​អាច​ធានា​ថា​ សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​នោះ​ត្រូវ​បាន​អ៊ីរ៉ង់​លួច​ផលិត ​ដើម្បី​ផលិត​អាវុធ​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm       
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        2
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm