ឯឧត្តម គន់ គីម៖ ការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងបន្ទាយមានជ័យពុំទាន់ធ្ងន់ធ្ងរនោះទេ

2022/09/08 05:31:16 pm        132

បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹងថា ស្ថានភាពជន់លិចផ្ទះប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងតាមព្រំដែនកម្ពុជា-ថៃ ពុំមានភាពធ្ងន់ធ្ងរនោះទេ។

ថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍អំពីធាតុអាកាសកម្ពុជាដែលប្រឈមដោយជំនន់ទឹកភ្លៀង ជាក់ស្តែងនៅថ្ងៃនេះ មានប្រជាពលដ្ឋរស់នៅតាមដងអូរ និងស្ទឹងក្នុងឃុំស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងប្រមាណ ១០គ្រួសារ រហូតទាមទារឱ្យជម្លៀសពួកគាត់ទៅទីទួលសុវត្ថិភាពដែលអាជ្ញាធរមូលដ្ឋានបានរៀបចំ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា ទឹកជំនន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅស្រុកម៉ាឡៃនេះ គឺជាទឹកភ្លៀងដែលបង្អុលមកប៉ុន្មានថ្ងៃជាប់គ្នា ខណៈស្ថានភាពនេះអាជ្ញាធរមូលដ្ឋានអាចគ្រប់គ្រងបាន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃនេះ មិនមែនជាទឹកដែលហូរមកពីប្រទេសថៃឡើយ តែគឺជាទឹកភ្លៀងហូរមកពីលើភ្នំជិតព្រំដែនកម្ពុជា-ថៃ រហូតធ្វើឱ្យអូរ និងស្ទឹងក្បែរតំបន់នោះកើនឡើង និងប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងបន្តយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ តាមរយៈការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលនឹងមានភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ជាមួយនឹងតាមដាននេះ បណ្តាកងឯកភាពរុករក និងសង្គ្រោះមហន្តរាយសរុបទាំង១៦កង បានត្រៀមរួចរាល់ ដើម្បីឆ្លើយតបចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុ ពិសេសគឺជំនន់ទឹកភ្លៀងដែលកម្ពុជាតែងតែប្រឈមជារៀងរាល់ឆ្នាំ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm