ជនសង្ស័យ​ចាក់​សម្លាប់​មនុស្ស ​១០​នាក់​នៅ​កាណាដា ត្រូវគេ​រាយការណ៍​ថា​បាន​ស្លាប់​ក្នុងពេល​ឃុំខ្លួន​

2022/09/08 05:57:59 pm        531

​កាណាដា៖ ជនល្មើស Myles Sanderson ដែលជា​ជនសង្ស័យ​ទី​២ ក្នុង​ហេតុការណ៍​ចាក់​សម្លាប់​ដ៏​សាហាវ​នៅ​ក្នុង​ប្រទេស​កាណាដា ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​ក្រោយ​នគរបាល​បាន​ចាប់​ខ្លួន​គេ បន្ទាប់ពី​ការស្វែងរក​រយៈពេល​ជាច្រើន​ថ្ងៃដែល​បង្ក​ឲ្យ​មាន​ទុក្ខសោក​ធ្ងន់ធ្ងរ ​និង​ការ​ព្រួយបារម្ភ​នៅ​ក្នុង​សហគមន៍​ដាច់ស្រយាល ជាទី​ដែល​មនុស្ស​ ១០​នាក់​ត្រូវ​បាន​ចាក់​សម្លាប់ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួស​កាលពី​ចុង​សប្ដាហ៍​មុន។

​នគរបាល​សហព័ន្ធ​កាណាដា​នៅ​ក្នុង​ខេត្ត Saskatchewan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជនសង្ស័យ Myles Sanderson ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ជិត​ទីប្រជុំជន Rosthern ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៣០គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ការវាយប្រហារ​បាន​កើត​ឡើង​។ ​កងកម្លាំង​នគរបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ខ្លី​មួយ​ថា ពុំ​មាន​ហានិភ័យ​ដល់​សុវត្ថិភាព​សាធារណជន​ទៀតទេ។ នគរបាល​សហព័ន្ធ​ក្នុង​ខេត្ត Saskatchewan សូម​អរគុណ​ដល់​សាធារណជនចំពោះ​ការ​យកចិត្ត​ទុក​ដាក់ ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ច្បាស់​ការ​អំពី​ការតាមដាន​សកម្មភាព​ជនសង្ស័យ Myles Sanderson​។

​ដោយ​សំអាង​លើ​ប្រភព​មួយ​ចំនួន​ពី​អង្គភាព​អនុវត្ត​ច្បាប់​ជាច្រើន សារព័ត៌មាន Global បាន​និយាយ​ថា ជនល្មើស Sanderson បាន​ប្រគល់​ខ្លួន​ឲ្យ​នគរបាល និង​នៅ​មាន​ជីវិត​នៅឡើយ នៅ​ពេល​រូបគេ​ត្រូវ​បាន​បញ្ជូន​ចូល​រថយន្ត​សង្គ្រោះ​បន្ទាន់ ក្រោយ​ការស្វែងរក​នៅ​តាម​ផ្លូវ highway​ មួយដែល​នគរបាល​បាន​រក​ឃើញ​រថយន្ត​របស់​គេ​ចត​ចោល​នៅ​ចិញ្ចឹម​ផ្លូវ​។ ​គេ​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​របួស ដែល​ក្រុម​អាជ្ញាធរ​ជឿ​ថា​គេ​បាន​ចាក់​ខ្លួនឯង​។ កាលពី​ថ្ងៃ​ទី​៥ ​ខែ​កញ្ញា​សប្ដាហ៍​នេះ នគរបាល​និយាយ​ថា សាកសព​ជនល្មើស Damien Sanderson វ័យ ៣១​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​តំបន់ James Smith Cree Nation ដែល​ជា​ទីលំនៅ​របស់​ជន​រងគ្រោះ​មួយ​ចំនួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        382
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm