អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានបាត់បង់ដែនដី នៅលើសមរភូមិជួរមុខទាំងអស់អំឡុងសប្ដាហ៍ទី២៨ នៃសង្គ្រាម ខណៈការវាយបកបានរីករាលដាលពីតំបន់ Kherson ភាគខាងត្បូងដល់ភាគខាងកើត និងភាគខាងជើងនៃប្រទេសនេះ ជាការបង្ហាញពីសមត្ថភាពដែលនៅតែបន្តរបស់អ៊ុយក្រែន ក្នុងការដណ្ដើមយកដឹកដីរបស់ខ្លួនមកវិញ។
កងកម្លាំងអ៊ុយក្រែននៅភាគខាងជើងបានបើកការវាយបកនៅក្នុងតំបន់ Kharkiv ភាគខាងជើងកាលពីថ្ងៃទី៦ ខែកញ្ញាសប្ដាហ៍នេះ។ ទោះបីជាមានភាពស្ងប់ស្ងាត់ចេញពីវិទ្យុពីក្រុមមេដឹកនាំនយោបាយ និងយោធារបស់ប្រទេសនេះនៅក្នុងទីក្រុង Kyiv យ៉ាងណាក្ដីក្រុមអ្នកសរសេរប្លុករបស់យោធាអ៊ុយក្រែន និងរុស្ស៊ីបានរាយការណ៍ថា មានការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងទីប្រជុំជន Verbivka និង Balakliia ស្ថិតនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Kharkiv ដែលទាហានអ៊ុយក្រែនដណ្ដើមយកបានវិញកាលពីដើមខែឧសភា។ កងកម្លាំងអ៊ុយក្រែនទំនងបានដណ្ដើមយកមកវិញលើតំបន់ Verbivka ជាទីដែលពួកគេបានបង្ហោះរូបភាពទីតាំងភូមិសាស្ត្រ បង្ហាញពីទាហានរុស្ស៊ីស្លាប់ជាច្រើននាក់។
តំបន់ Rybar គឺជាដែនដីមួយក្នុងចំណោមដែនដីមួយចំនួន ដែលក្រុមអ្នកសរសេរប្លុករបស់យោធារុស្ស៊ីកំពុងរាយការណ៍ថា ការវាយប្រយុទ្ធគ្នានៅតែបន្តជុំវិញទីប្រជុំជន Balakliia កាលពីល្ងាចថ្ងៃទី៦កញ្ញា ប៉ុន្តែកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញាបានរាយការណ៍ថា ទីប្រជុំជននេះត្រូវបានរងការឡោមព័ទ្ធទាំងស្រុង។ ក្រុមអ្នកសារព័ត៌មានរុស្ស៊ីក៏បាននិយាយផងដែរថា កងកម្លាំងក្រុង Moscow បានបំផ្ទុះស្ពាននានាឆ្លងទន្លេ Balakleyka និងទន្លេ Krainya Balakleyka ដើម្បីកុំឲ្យទាហានអ៊ុយក្រែនរុលចូលទៅមុខថែមទៀត៕
អត្ថបទ៖ សុខមាន