សម្តេចតេជោគាំទ្រការចាប់ផ្តើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន និងការចង់បង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា

2022/09/08 07:03:51 pm        362

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការគាំទ្រដល់វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI នៅក្នុងការចាប់ផ្តើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន និងមូលនិធិអភិវឌ្ឍន៍កម្ពុជា ។

នៅក្នុងឱកាសអនុញ្ញាតឱ្យលោក តាន់ស្រ៊ី ម៉ៃខល យៀវ (Michael yeoh ) ប្រធានវិទ្យាស្ថាន​យុទ្ធសាស្ត្រKSI អាស៊ី ប៉ាស៊ីហ្វិក ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៨កញ្ញានេះ ជាមួយនឹងការសាទរនិងគាំទ្រដល់ការចាប់ផ្តើម នៃដំណើរការក្លឹបសេដ្ឋកិច្ច​អាស៊ាន​របស់វិទ្យាស្ថានមួយនេះ​ សម្តេចបាន ផ្ដល់ជាអនុសាសន៍ថា បន្ថែម ទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ច​អាស៊ាន​ចង់ធ្វើគួរពិចារណាចូលរួមចំណែក​ លើការពិនិត្យ វាយតម្លៃនិងផ្ដល់ធាតុចូលដល់​អាស៊ាន​ផង និងផ្សព្វផ្សាយ អំពីលទ្ធផលការងាររបស់អាស៊ានផង។

សម្ដេចក៏បានគាំទ្រ ទៅដល់កិច្ច​ផ្ដួលផ្ដើម​ បង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដោយឡែក​កិច្ចផ្តួចផ្ដើម​ឲ្យមាន​តំបន់សេដ្ឋកិច្ចបៃតង សម្ដេច ​បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ​គឺស្ថិតនៅក្នុងសំណើរបស់កម្ពុជាដែលបានលើកទៅអាស៊ានកន្លងមក នោះគឺសំណើ​ឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន។

គួរជម្រាបជូនថា នៅក្នុងជំនួបនេះលោក ម៉ៃខល យៀវ (Michael yeoh ) បានគោរពសម្ដែង នូវការ​អបអរសាទរ​ជូនចំពោះសម្ដេចតេជោ ​ដែលកំពុងទទួលបានជោគជ័យ​ក្នុងការដឹកនាំអាស៊ាន​ក្នុងនាម​ជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និង​ស្ថិរភាព​ធ្វើ​ឲ្យកម្ពុជា​ជាកន្លែងទាក់ទាញប្រកប​ដោយសក្តានុពល​សម្រាប់ការវិនិយោគ​ដែលជាកត្តា​នាំ​ឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងចាប់រហ័ស។

លោក យៀវ បានគោរពជម្រាបជូន​សម្ដេចតេជោថា​​ បំណងរបស់លោកមកកាន់ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​នេះគឺ៖ ទី១ គោរពសុំការគាំទ្រ​និង​អនុញ្ញាត​ចាប់ផ្ដើមដំណើរការក្លឹប​សេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅ​ជាចម្បង​គឺចូលរួមចំណែកជួយផ្ដល់​ធាតុចូលដល់អាស៊ាន ​និងជាស្ពាន​រវាង​អាស៊ាន​និងស្ថាប័ន និងវិស័យផ្សេងៗ។ទី២ សុំការគាំទ្រលើគំនិតផ្តួចផ្ដើមឲ្យមានតំបន់សេដ្ឋកិច្ច​បៃតង​នៅកម្ពុជា ​និងការបង្កើតមូលនិធិអភិវឌ្ឍន៍​កម្ពុជា​ដែលមូលនិធិនេះ​គឺសម្រាប់​ជំរុញការអភិវឌ្ឍធនធានមនុស្ស ​ជាពិសេសលើវិស័យ IT បញ្ញា​សិប្បនិមិត្ត៕ អត្ថបទ៖ មុត​ សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm