បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Richarlison ទីបំផុតរកបានគ្រាប់បាល់ដំបូងតាំងពីផ្លាស់ពី Everton មកកាន់ Tottenham Hotspur និងជាអ្នកស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងដែរស្របពេល Spurs វិលត្រលប់មក UEFA Champions League វិញជាមួយនឹងជ័យជំនះលើក្រុមបារាំង Olympique Marseille។

ក្រុមភ្ញៀវ Marseille ក៏បានធ្វើឱ្យក្រុមម្ចាស់ផ្ទះតឹងចិត្តដែរ បន្ទាប់ពីការការពារស្អិតមិនរបូតគ្រាប់បាល់សោះក្នុងវគ្គទី១ មុនពេលដែលដើមវគ្គទី២ Chancel Mbemba ត្រូវបានបណ្តេញចេញក្រោយកំហុសលើ Heung-min Son។ ១៤នាទីមុនចប់ កីឡាករដែលមានតម្លៃ ៦០លានផោនផ្ទេរពី Everton, Richarlison ក៏រកបានគ្រាប់ដំបូងរបស់ខ្លួន ហើយក៏រកបានគ្រាប់ទីពីរទៀតនៅនាទីទី៨១។ ចប់ការប្រកួត Spurs យកឈ្នះ Marseille ២-០ ទទួលបានបីពិន្ទុឈរលេខ២ ក្នុងពូល D នេះ ខណៈលេខ១ គឺ Sporting Lisbon ដែលយកឈ្នះនៅទឹកដីជើងឯក Europa League, Eintracht Frankfurt ៣-០៕
អត្ថបទ៖នាង សុភាវុធ