ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖ ពលរដ្ឋអាចប្ដឹងចូលក្រសួងបើមានបញ្ហាអ្វី

2022/09/08 07:53:34 pm        500

ភ្នំពេញ៖ ឯកឧត្តម ហេង លឹមទ្រី អនុរដ្ឋលេខាធិការក្រសួងទំនាក់ទងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញទៅប្រជាពលរដ្ឋអាចប្ដឹងមកក្រសួងផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ បើមានបញ្ហាផ្សេងៗ និងដើម្បីលុបបំបាត់អំពើពុករលួយ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហេង លឹមទ្រី បានមាន​ប្រសាសន៍ថា រាល់បណ្ដឹងទទួលបានពីស្ថាប័នព្រះមហាក្សត្រ រដ្ឋសភាជាតិ និងរាជរដ្ឋាភិបាល គឺក្រសួងចាត់​សមត្ថកិច្ច ចុះស្រាវជ្រាវជាបន្ទាន់ បើការប្ដឹងតាម​រយៈប្រជាពលរដ្ឋ មកកាន់ក្រសួង​នឹង​ត្រូវពិនិត្យមើលតាមសមត្ថកិច្ចទៅខាងជំនាញផ្ទាល់ ។

ឯកឧត្តម បានបន្តថា មានន័យថា បណ្ដឹងពាក់ព័ន្ធទៅនឹងសមត្ថកិច្ចជំនាញ ក្រសួងនឹងផ្ទេរបណ្ដឹង ទៅ​អង្គភាពស្ថាប័នជំនាញ​ ប្រើសិនបើពាក់ព័ន្ធទៅនឹងដែនសមត្ថកិច្ចរបស់ក្រសួង នឹងចាត់​ប្រតិភូចុះទៅធ្វើការអង្កេតស្រាវជ្រាវ ។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមថា ឧទាហរណ៍ ការចុះបញ្ជីដីធ្លីនោះ ក្រសួងនឹងបញ្ជូនសមត្ថកិច្ច​ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យធ្វើការដោះស្រាយ បើកម្មវត្ថុពាក់ព័ន្ធ​ទៅនឹងបទអសកម្ម ឬការឃុបឃិតរំលោភដោយអំណាច នៅក្នុងដំណើរការ​នៃការ​ចុះបញ្ជីដីធ្លី ​នោះគឺជាសមត្ថកិច្ចរបស់ក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ​ព្រឹទ្ធសភា​ និងអធិការកិច្ច ដែល​ត្រូវចុះទៅធ្វើការស្រាវជ្រាវលើករណីនេះ ។

គួរបញ្ជាក់ថា ​ចាប់ពីឆ្នាំ២០១៧-២០២២ ក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធីការកិច្ច បានទទួលពាក្យបណ្ដឹងសរុបចំនួន ​១៦៤បណ្ដឹង បញ្ជូនទៅស្ថាប័ន​ផ្សេងដោះ​ស្រាយចំនួន ៧៤បណ្ដឹង, តម្កល់ទុកមិនចាត់ការចំនួន ៧បណ្ដឹង, ម្ចាស់បណ្ដឹងស្នើសុំដកវិញចំនួន ៥បណ្ដឹង, គណៈប្រតិភូក្រសួងចុះស្រាវជ្រាវ ​និងដោះស្រាយបានចំនួន ១០៣បណ្ដឹង, បិទបញ្ចប់​សំណុំរឿងចំនួន ២៣បណ្ដឹង, បង្វែរទៅស្ថាប័នផ្សេងដោះស្រាយចំនួន ៩បណ្ដឹង, ធ្វើលិខិតជំរុញ​ការ​ដោះស្រាយចំនួន ២១បណ្ដឹង និងម្ចាស់បណ្ដឹងស្នើសុំជំរុញការដោះស្រាយចំនួន ១៧បណ្ដឹង ៕

អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm