ក្រសួងការងារ ប្រើប្រាស់ប្រាក់បុរេប្រទានរបស់រដ្ឋ បើកប្រាក់ខែដល់កម្មកររោងចក្រដែលថៅកែរត់ចោល

2022/09/08 01:58:29 pm        401

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់ប្រាក់បុរេប្រទាន របស់រដ្ឋាភិបាល លើការបើកប្រាក់ខែដល់កម្មករ កម្មការិនីរោងចក្រ យ៉ៅ ថៃ ស៊ូ ខូអិលធីដី ចំនួនជាង ១០០នាក់ ដែលថៅកែរត់ចោល។

ការដោះស្រាយបើកប្រាក់ខែនេះ ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការសម្របសម្រួលដោយមន្រ្តីជាន់ខ្ពស់ក្រសួងការងារ និង​កម្មករកម្មការិនីរោងចក្រ ខាងលើនេះ ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មានកម្មករនិយោជិតចំនួនសរុបជាង ១០០នាក់ បានមកបើក និងទទួលប្រាក់បុរេប្រទានរបស់​រដ្ឋាភិបាល​គ្រប់ចំនួនហើយ ក្នុងនោះនៅសល់ចំនួនតែជាង ១០នាក់ប៉ុណ្ណោះដែលមិនទាន់​បានមកទាក់ទងក្រសួង ។

ក្រោយទទួលបានប្រាក់ខែក្រោមយន្តការរបស់ក្រសួងការងារ ក្រុមកម្មករកម្មការិនី បានបង្ហាញ​នូវទឹកមុខ​សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះប្រមុខថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​ដោយលើកឡើងថា ​ក្រៅពីការផ្តល់ជូននូវដំណោះស្រាយហើយ ពួកគាត់​ក៏​ទទួល​បាន​ព័ត៌មានអំពីទីផ្សារការងារ ​ក៏ដូចជាតម្រូវការកម្លាំងពលកម្មផ្សេងៗទៀត​នៅតាមបណ្តារោងចក្រ​គ្រប់​រាជធានីខេត្តពីក្រសួងការងារ។

ពាក់ព័ន្ធដំណោះស្រាយបញ្ហាខាងលើនេះ រវាងរដ្ឋាភិបាល និងកម្មករនិយោជិត លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ យល់ឃើញថា ករណីនេះ អាចនឹងជារឿងទម្លាប់មិនល្អ​សម្រាប់និយោជកខិលខូចមួយចំនួន ដែលបានកំពុងមានគំនិតកេងប្រវ័ញ្ចលើរាជរដ្ឋាភិបាល ជា​ពិសេសកេងប្រវ័ញ្ចកម្មករនិយោជិត។

លោក បន្តថា នៅពេលកម្មករនិយោជិតមានអតីតភាពច្រើន​ និយោជកមួយចំនួន អាចមាន​គំនិតខិលខូចរត់ចោលកម្មករតទៅទៀត ​ដោយសំអាងថា​ រាជរដ្ឋាភិបាល ប្រាកដនឹងផ្តល់ប្រាក់បុរេ​ប្រទាន​ជំនួសទៅឲ្យកម្មករ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥
2025/01/24 10:04:27 pm        1
ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង ដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ធ្វើសកម្មភាពសប្បុរសធម៌
2025/01/24 07:45:26 pm        1
KOICA សន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការកសាងសមត្ថភាពនៅសាលាភូមិន្ទរដ្ឋបាលកម្ពុជា
2025/01/24 07:37:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥

2025/01/24 10:04:27 pm
​លោក Medvedev ៖ ពលរដ្ឋរុស្ស៊ី ៤៥ម៉ឺននាក់ ចុះហត្ថលេខាលើកិច្ចសន្យាបម្រើកងទ័ពក្នុងឆ្នាំ ២០២៤
2025/01/24 08:30:08 pm
​នគរបាលអេស្ប៉ាញ អូសនាវាមុជទឹកសង្ស័យដឹកគ្រឿងញៀន មកកាន់កំពង់ផែ
2025/01/24 08:05:02 pm
​ការប្រយុទ្ធគ្នាដោយអាវុធ បានផ្ទុះឡើងនៅជិតរថយន្តដឹកជំនួយខូច ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា
2025/01/24 07:55:45 pm
​ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង ដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ធ្វើសកម្មភាពសប្បុរសធម៌
2025/01/24 07:45:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/24 11:31:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/15 01:07:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/24 10:02:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am