រាជរដ្ឋាភិបាលចំណាយថវិកាជិត ៨០០លានដុល្លារ លើការឧបត្ថម្ភដល់ពលរដ្ឋក្រីក្រក្នុងអំឡុងវិបត្តិកូវីដ

2022/09/08 09:31:37 pm        477

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង សូត បានអះអាងថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ជិត ៨០០លានដុល្លារ លើការឧបត្ថម្ភសាច់ប្រាក់ជូនដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកញ្ញា នេះ ឯកឧត្តម វង សូត មានប្រសាសន៍ថា គិតចាប់តាំងពីខែមិថុនា ​ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាល ​បានចំណាយសាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុង​អំឡុង​ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរង្វង់៧០ម៉ឺនគ្រួសារ ​ស្មើនឹងមនុស្សជិត៣លាននាក់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់ប្រធានមន្ទីរដែលទើប​ចូល​កាន់មុខតំណែងថ្មី ត្រូវខិតខំ​បញ្ចេញ​ឱ្យអស់ពីសមត្ថភាពប្រកប​ដោយ​ការ​ប៉ិនប្រសព្វ គំនិត​ច្នៃប្រឌិត​ខ្ពស់រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់​ដឹកនាំក្រសួង ​និងរដ្ឋបាលខេត្ត។ជាពិសេសត្រូវចេះសហការជាមួយមន្រ្តីក្រោមឱវាទ និង​មាន​ទំនាក់ទំនង​ល្អជាមួយបណ្ដាស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ​បានណែនាំដល់ប្រធានមន្ទីរថ្មីត្រូវបន្តពង្រឹងសាមគ្គភាពផ្ទៃក្នុង បង្កើនប្រសិទ្ធសេវាសុខមាលភាពសង្គម​ ជួយដល់កុមារអនាថា ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ពង្រឹង​ពង្រីកប្រព័ន្ធសន្តិសុខសង្គម ​អភិវឌ្ឍន៍​សមត្ថភាពស្ថាប័ន គៀរករ​ប្រភព​ធនធានផ្នែក​បច្ចេកទេស​ និងហិរញ្ញវត្ថុដោយមានកិច្ចសហការល្អជាមួយអង្គការដៃគូ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm