រុស្ស៊ី៖ លោក Sergey Katyrin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ នៅទីក្រុង Vladivostok ថា ប្រទេសរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ាន ខណៈដែលខ្លួនអនុវត្តយុទ្ធសាស្ត្រការងាកទៅរកតំបន់បូព៌ា។
លោក Katyrin និយាយថា រុស្សីកំពុងរៀបចំជំហររបស់ខ្លួនជាថ្មី ហើយស្ថិតក្នុងដំណើរការងាកទៅរកតំបន់បូព៌ាដែលកំពុងងាកទៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសជិតខាងនៅភាគខាងត្បូង។ ជាការពិតរុស្ស៊ីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ។ ប្រទេសនេះកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ២៧ភាគរយកាលពីឆ្នាំ២០២១។
លោក Katyrin និយាយថា រុស្ស៊ីកំពុងមើលឃើញការកើនឡើងយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសទួរគី និងពាណិជ្ជកម្មតាមច្រករបៀងដឹកជញ្ជូនភាគខាងត្បូង។ យុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ីសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចបរទេស នឹងមានភាពចម្រុះបន្ថែមទៀតនៅពេលអនាគត។ វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ បានចាប់ផ្តើមនៅទីក្រុង Vladivostok តំបន់ចុងបូព៌ាប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយមានភ្ញៀវរាប់ពាន់នាក់បានមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ប្រទេសរុស្ស៊ី និងតំបន់ចុងបូព៌ា៕
អត្ថបទ៖ ប៊ុនថន