Leipzig បណ្ដេញ​គ្រូ​បង្គោល Domenico Tedesco ក្រោយ​ចាញ់​ធ្ងន់​ករ​ប្រកួត​ដំបូង​នៅ UCL

2022/09/08 10:20:49 pm        61

​បាល់ទាត់៖ ​ក្លិប​​អាល្លឺម៉ង់ RB Leipzig បាន​បណ្តេញ​គ្រូ​បង្គោល​លោក Domenico Tedesco ចេញពី​តំណែង​ហើយប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី Leipzig ចាញ់ Shakhtar Donetsk ក្នុង​ដី​ខ្លួនឯង​ធ្ងន់​ករ ៤-១ ប្រកួត​ដំបូង​នៅ UEFA Champions League កាលពី​យប់​ថ្ងៃ​អង្គារ​។

​​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ដឹកនាំ​ក្រុម​ ឈ្នះ​ជើងឯក​សំខាន់​លើកដំបូង​ក្នុង​រយៈពេល ១៣​ឆ្នាំ​គឺ​ឈ្នះ​ពាន German Cup រដូវ​កាល​មុន តែ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga មិនបាន​ល្អ​​ដោយ​ចុងក្រោយ​បំផុត​ចាញ់ Frankfurt ៤-០ ចុង​សប្តាហ៍​កន្លងទៅ​។ ​កាល​វិភាគ​ប្រកួត​បន្ត​របស់ Leipzig សុទ្ធតែ​ជួប​ក្រុម​ខ្លាំងៗ​ដូចជា​ទទួល Borussia Dortmund ថ្ងៃ​សៅរ៍​នេះ និង​ទៅ​ទឹកដី Real Madrid សប្តាហ៍​ក្រោយ​។

​​Shakhtar Donetsk ដែល​យកឈ្នះ​នៅ​ទឹកដី Leipzig កាលពី​យប់​ថ្ងៃ​អង្គារបាន​បាត់បង់​កីឡាករ​បរទេស​ជាច្រើន​នាក់ ដោយសារ​បញ្ហា​សង្គ្រាម​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ខកខាន​ប្រកួត​ក្នុង​លី​គ​មួយ​រយៈពេល​ធំ តែ​នៅតែ​អាច​យកឈ្នះ​នៅ​ទឹកដី Leipzig បាន​ដោយ​មិន​លំបាក​។ ​រំលឹកថា ​លោក Domenico Tedesco ត្រូវបាន Leipzig តែងតាំង​ជា​គ្រូបង្វឹក ៩ខែ​មុនក្រោយ​ចំណាយពេល ២ឆ្នាំ​ដឹកនាំ​ក្លិប​រុស្ស៊ី Spartak Moscow៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        365
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        453

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm