នាយឧត្តមសេនីយ៍ នេត សាវឿន៖ កង្វល់របស់ពលរដ្ឋ គឺជាកាតព្វកិច្ចរបស់ស្នងការដ្ឋាននគរបាល

2022/09/08 10:31:13 pm        603

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា កង្វល់​របស់​ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលកង្វល់ពាក់ព័ន្ធ​ទៅនឹង​បទល្មើសលួច ឆក់ប្លន់ និងបទល្មើស​គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ទៅដល់កូនចៅប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និង​តែង​តាំង​មុខតំណែងស្នងការនគរបាលខេត្តក្រចេះ ​បានជំរុញឱ្យគណៈបញ្ជាការឯកភាព និង​នគរបាល ត្រូវទទួលខុសត្រូវ និងអនុវត្តឲ្យបានហ្មត់ចត់ ពិសេស ​គឺតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវ​ប្រុង​ប្រយ័ត្នអំពីរឿងអាកប្បកិរិយាពាក្យសម្ដី ​និងការយឺតយ៉ាវការងារ ដើម្បីជួយសម្រួលរាល់​កិច្ច​ការងារ​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ទៅលើតួអង្គសំខាន់ៗចំនួន៥ នៅក្នុងការអនុវត្តគោន​យោបាយ​រដ្ឋាភិបាល ក្នុងនោះមានតួអង្គមេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាល ​មេភូមិ និងប៉ុស្តិ៍មណ្ឌលសុខភាព មន្ត្រីប៉ុស្តិ៍រដ្ឋបាល ​មានភារកិច្ចពិសេសមួយ គឺដើរតាមខ្នងផ្ទះសួរប្រជាពលរដ្ឋ ពាក់ព័ន្ធទៅ​លើ​លិខិតស្នាម បែបបទរដ្ឋបាល​ ដែលជាកាតព្វកិច្ចមួយជូនពលរដ្ឋ កុំឱ្យចាំបាច់ពលរដ្ឋស្នើ ហើយ​ក៏កុំឱ្យមានការរង់ចាំយូរ​ ដោយចាត់ទុកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ​និងជាឪពុកម្ដាយ ជា​អាណាព្យាបាល ជា​សាច់ញាតិ ដូច្នេះត្រូវបម្រើដោយពិតប្រាកដ ។

អគ្គស្នងការ ​បានក្រើនរំលឹកទៅដល់ស្នងការថ្មីខេត្តក្រចេះ ត្រូវសហការជាមួយនឹងកងកម្លាំង​ប្រដាប់​អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធ ​ដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្ត ជា​ពិសេស​កិច្ច​សហប្រតិបត្តិការទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ​ដោយភូមិសាស្ត្រខេត្តក្រចេះ គឺនៅ​ជាប់ព្រំប្រទល់ប្រទេសវៀតណាម ​ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ច​សហប្រតិបត្តិការ​ក្នុងការទប់ស្កាត់ ​និងបង្ក្រាបនូវរាល់បទល្មើសឆ្លងដែននានា ៕ អត្ថបទ៖ សេង ម័រ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm