អគ្គបញ្ជាការដ្ឋាន ខ.ភ.ម.ថ្មីនឹងផ្តើមសាងសង់នាពេលឆាប់ៗលើផ្ទៃដីជាង ៧០ហិកតា​នៅតំបន់បឹងតាមោក

2022/09/08 10:59:18 pm        1.0 K

ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ(ខភម)ថ្មី នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗ​ខាងមុខនេះ ​នៅលើផ្ទៃដីចំនួន ៧៤ហិកតា ដែលស្ថិតនៅតំបន់បឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ ដោយអគ្គបញ្ជាការដ្ឋានថ្មីនេះនឹងសាងសង់ចែកចេញជាបីតំបន់ មានកន្លែង​ព្យុះហយាត្រា​របស់កងទ័ព រួមទាំងមានកន្លែងស្នាក់នៅរបស់កងទ័ពមួយចំនួនផងដែរ។

យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​ឲ្យដឹងថា អគ្គបញ្ជាការដ្ឋានថ្មីនេះ នឹងមានកន្លែងសម្រាប់កិច្ចការងារកងទ័ពជាច្រើន ដូចជា​ទីលាន​សម្រាប់​ប្រារព្ធ​ពិធី ផ្លូវការផ្សេងៗ ​ទីតាំងយុទ្ធសាស្ត្រយូអង្វែងរបស់កង​យោធពលខេមរៈភូមិន្ទ និង​កន្លែងធ្វើព្យុះហយាត្រារបស់កងទ័ពជាដើម។

តាមសេចក្តីរាយការណ៍របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះនៃកងយោធពលខេមរភូមិន្ទ នឹងជាគណៈកម្មការរៀបចំសាងសង់អគាររដ្ឋបាល អគ្គ​បញ្ជាការ​ដ្ឋានថ្មី បានបញ្ជាក់ថា ​គណៈកម្មការបាន​សហការ​ជាមួយក្រុមការងារ​នៃ​ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការប្រជុំ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់ ​ជាច្រើនលើកច្រើនសារ នឹង​ធ្វើការ​ប្រមូលផ្ដុំរាល់គំនិតជាច្រើនពីថ្នាក់ដឹកនាំ​តាម​រចនាបថ​បច្ចេកទេស​យោធា ព្រមទាំង​បាន​ដាក់ឆ្លង​ ថ្នាក់ដឹកនាំ​អគ្គ​មេបញ្ជាការ ​នៃកងយោធពលខេមរៈភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារ​ជាតិ ​និងប្រមុខរាជរដ្ឋាភិបាលដើម្បី​ពិនិត្យ និងសម្រេចផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​បានបន្ថែមទៀតថា ​តាមការ​គ្រោងទុក សំណង់អគាររដ្ឋបាល​អគ្គ​បញ្ជាការដ្ឋានថ្មីនេះ​ គ្រោងនឹងសង់​លើផ្ទៃដីសរុបប្រមាណជាជាង ៧៤ហិកតា ដែលមានប្លង់​ទីតាំង​រួម ចែកចេញជាបីតំបន់ ​ក្នុងនោះតំបន់ទី១ គ្រោងនឹងសាងសង់​ទីលាន​សួនច្បារ និង​អគារ​រដ្ឋបាល​អគ្គបញ្ជាការ ​ដែលមានកម្ពស់៩ជាន់ សាងសង់សាលប្រជុំធំ ​ដែលអាច​ចំណុះមនុស្ស​បាន​រហូត​ដល់​ទៅ ២១៤៥នាក់ «កៅអី».អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រ​សម្រាប់​ប្រើប្រាស់​កម្រិត​ធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែល​ចំពោះមុខគ្រោង​នឹងរៀបចំអគារ ​មានកម្ពស់បីជាន់ ។

នៅផ្នែក​សង្ខាង​ នៃអគាររដ្ឋបាលអគ្គបញ្ជាការថ្មីក៏គ្រោងនឹងរៀបចំកន្លែង​តាំង​ពិព័រណ៍​​របស់​អគ្គបញ្ជាការដ្ឋាន គ្រោងរៀបចំ​ចំណត​យានយន្តនៅផ្នែក​សួនក្បែរផ្លូវខាងក្នុង ដែលអាចចត​រថយន្ត​បានចំនួន ៦៦០ គ្រឿង ​និង​រៀបចំ​ចំណតទូចចក្រយានយន្ត ​នៅក្បែរផ្លូវជាប់​របង​សង្ខាង ដែល​អាចចត​ទោចក្រយានយន្តបានចំនួន៤៤០គ្រឿង ។

ជាមួយគ្នានោះដែរគណៈកម្មការ ​ក៏នឹងគ្រោងសាងសង់​នៅអគារ​និវេសនដ្ឋាន​សម្រាប់​ថ្នាក់​ដឹកនាំ​អគ្គ​មេបញ្ជាការ​ និង​នាយសេនាធិការចម្រុះចំនួន ២ខ្នង ​អមសង្ខាង​នៃ​អគារអដ្ឋកោណប៉ែកខាង​ក្រោយ​ជាប់​នឹងរបងតំបន់ទី២។រីឯតំបន់ទីបី​គ្រោងនិងសាងសង់ទីលាន និងវេទិកា​សម្រាប់​ធ្វើពិធី​ព្យុហយាត្រា ក្នុងពិធីបុណ្យធំៗ ​និងអគារស្នាក់នៅរបស់នាយទាហាន ​នាយទាហានរង និង​ពលទាហាន កងការពារ កង​អន្តរាគមន៍​ និង​ទី​បញ្ជាការ​កងពលតូច ​និង​ផ្ទះ​ស្នាក់​នៅ​របស់​កង​អន្តរាគមន៍​ រួមនឹង​ដី​បម្រុងទុក្ខសម្រាប់ដាំដើមឈើ នឹង​នៅ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ជាច្រើនទៀត​ដែល​នឹងត្រូវសាងសង់ឡើងសម្រាប់អគ្គបញ្ជាការដ្ឋានថ្មីនេះផងដែរ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះសម្ដេចពិជ័យសេនា ទៀ បាញ់​ បាន​ជំរុញឲ្យក្រុមការងារ​ជំនាញ​បច្ចេកទេស​ពន្លឿន​ការសិក្សាគម្រោង ​និងចាប់ផ្ដើមសាងសង់ឲ្យបានឆាប់ និង​ស្របតាម​លក្ខណៈបទដ្ឋានស្តង់ដា​បច្ចេកទេសនៃសំណង់ ​មានទាំងគុណភាព ​សោភ័ណភាព ធានា​ដល់​ការប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​យោធាយូរអង្វែង ​ទៅថ្ងៃអនាគត​សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm