IMF៖ ភាព​មិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល នឹង​អាច​ប៉ះពាល់​សេដ្ឋកិច្ចកម្ពុជា​

2022/09/08 11:56:58 pm        42

​ភ្នំពេញ​៖ អ្នក​ជំនាញ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ថ្លែង​នូវ​ការព្រួយបារម្ភ នៃ​ភាពមិនប្រាកដប្រជា និង​ហានិភ័យ​កាន់តែ​ខ្ពស់ នៃ​សេដ្ឋកិច្ច​សកល ដែល​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​មក​លើ​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ដោយ បណ្តាល​មកពី​បញ្ហា​ប្រឈម និង​ហានិភ័យ​ចម្បង​ផ្សេងៗ ដែល​ជា​បច្ច័យ​អវិជ្ជមាន​លើ​សកម្មភាព​សេដ្ឋកិច្ច​សកល ជាពិសេស​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា​។​

​លោក Alasdair Scott ប្រធាន​ក្រុម​បេសកកម្ម Article IV នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លើកឡើង​នៅក្នុងជំនួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា ភាពមិនប្រាកដប្រជា និង​ហានិភ័យ​កាន់តែ​ខ្ពស់​នៃ សេដ្ឋកិច្ច​សកល អាច​ប៉ះពាល់ មកលើ​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ដែល​បណ្តាលមកពី បញ្ហា​ប្រឈម និង​ហានិភ័យ​ចម្បង​ៗ​រួមមាន​៖ ការបន្ត​កើនឡើង​នូវ​សម្ពាធ​អតិផរណា​, ការ​រឹត​បន្តឹង​លឿន​ជាង ការរំពឹងទុក នៃ​គោលនយោបាយ​រូបិយវត្ថុ​, និង​ការ​ថមថយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែលជា​បច្ច័យ​អវិជ្ជមាន លើ​សកម្មភាព​សេដ្ឋកិច្ច​សកល ជាពិសេស​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ របស់​កម្ពុជា​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​បេសកកម្ម Article IV នៃ​មូល និ​ធិ​រូបិយវត្ថុ​អន្តរជាតិ​នាពេលនេះ ដែល​មក​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា ខណៈដែល​កម្ពុជា​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ ២០២៣ និង​ក្នុង​បរិការណ៍​នៃ​ភាពមិនប្រាកដប្រជា​កាន់​តែ​ខ្លាំង នៃ​សេដ្ឋកិច្ច​សកលលោក ដែល​បង្កឡើង​ដោយ​ភាពមិន អំណោយផល នៃ​កត្តា​ភូមិសាស្ត្រ​នយោបាយ និង​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​បាននិងកំពុង​បង្ក​ផល ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​។

​ដោយឡែក​ការចែករំលែក​ទិន្នន័យ សម្រាប់​ការវិភាគ រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​ពី​ការប្តេជ្ញា ក្នុងការ​រៀបចំ បង្កើត​ប្រព័ន្ធ​រួម​មួយ​សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​ពន្ធ និង​ស្ថិតិ​ជាតិ និង​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ IMF សម្រាប់​ការជួយ​ពិនិត្យ និង​ផ្តល់យោបល់​លើ​កិច្ចការ​កែសម្រួល​គណនី​ជាតិ​ថ្មី ការកសាង​សមត្ថភាព មន្ត្រី​ក្នុង​ការ​វិភាគ និង​ព្យាករ​សេដ្ឋកិច្ច​លើ​មូលដ្ឋាន​ថ្មី​សម្រាប់​កម្ពុជា​ផងដែរ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm