នគរបាលខេត្ត បង្ហាញមុខ​ជនសង្ស័យឆក់មានស្ថានទម្ងន់ទោសចំនួន០៩នាក់ ដែលសមត្ថកិច្ចបានសហការគ្នាចុះប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន

2022/09/09 01:42:38 am        167

កំពង់ឆ្នាំង ៖ មុខសញ្ញាក្រុមសង្ស័យឆក់មានស្ថានទម្ងន់ទោសចំនួន ០៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ខ្លួនបាន ក្រោយពីពួកគេធ្វើសកម្មភាព នៅក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយឲ្យដឹងថា : អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ក្រោយពីមានសកម្មភាព​ចោរលួចចោរឆក់មានស្ថានទម្ងន់ទោស កើត មាននៅក្នុងខែ០៧ និងខែ០៨ នៅក្នុងស្រុកចំនួន៤ គឺ ស្រុកកំពង់ត្រឡាច, ស្រុកសាមគ្គីមានជ័យ ,ស្រុកទឹកផុស និងស្រុករលាប្អៀរ ។ លោកបានដឹកនាំសមត្ថកិច្ចជំនាញបានសហការជា មួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺផងដែរ ក្នុងពេលចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលច្រើនភាគធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាព ជិះម៉ូតូធ្លាក់ផ្ដួលម៉ូតូជនរងគ្រោះ ឬឆក់កាបូបជន រងគ្រោះ ពេលជនរងគ្រោះដួលម៉ូតូពួកវាក៏បាន ទាញកាំបិតដេញកាប់ និងពេលជនរងគ្រោះរត់ចេញហើយនោះ ពួកវាក៏លួចយកម៉ូតូតែម្តង ។

ជាក់ស្ដែងនៅក្នុងអំឡុង ខែសីហាកន្លងមកថ្មីៗនេះសមត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន០៩នាក់ មាន១ឈ្មោះ រិន មិថុនា , ២ ស និមល , ៣ លានថា, ៤ ងន សេងលី , ៥ ប៊ុន រ៉ូស ,៦ ជាសុង , ៧ រ៉េត រ៉ុង ,៦ ហូរ អូន , ៨ យន ពិសី , ៩ សាន់ ពួកគេទាំង០៩នាក់នេះ រស់នៅក្នុងឃុំមានោក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន កាំ បិត ១ , ពូថៅ ១ និងម៉ូតូ ០៤ គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា : ដោយឡែកនៅក្នុងអំឡុងខែកក្កដា កន្លងមកមុខសញ្ញាដែលធ្វើសកម្មភាពដូចខាងលើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលាប្អៀរក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបានចំនួន០៧នាក់ផងដែរ ដែលជនល្មើសមួយចំនួន នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួនទៀតមកពីស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យទាំង ៧ នាក់នេះក៏ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត និងត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនា គារខេត្តអស់ហើយ ៕ អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm