
អន្ដរជាតិ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងក្រសួងការពារជាតិជប៉ុន បានចូលរួមកិច្ចប្រជុំជាមួយសមភាគីឥណ្ឌាក្នុងទីក្រុងតូក្យូ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាលើវិស័យការពារជាតិ ដែលជំនួបនេះធ្វើឡើងចំពេលរសើប ខណៈដែលរុស្ស៊ី ធ្វើសមយុទ្ធយោធាពហុជាតិនៅចុងបូព៌ា ដោយមានការចូលរួមពីចិន និងឥណ្ឌា។
ជប៉ុន ដែលធ្លាប់រៀបចំកិច្ចប្រជុំសន្តិសុខ ២+២លើកដំបូងរបស់ខ្លួន ជាមួយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិឥណ្ឌានោះ សង្ឃឹមថានឹងពង្រឹងបន្ថែមទៀតកិច្ចសហប្រតិបត្តិការការពារជាតិរបស់ពួកគេ នៅក្នុងសមយុទ្ធយោធារួមគ្នា បច្ចេកវិទ្យា និងគ្រឿងយុទ្ធោបករណ៍៕