
វៀតណាម៖ សារព័ត៌មានរដ្ឋបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនៅហាងការ៉ាអូខេនៅទីក្រុងធួនអាន ខេត្តប៊ិញឌួងភាគខាងត្បូងប្រទេសវៀតណាម បានកើនឡើងដល់ ៣២នាក់ ហើយបន្ទប់ខ្លះ នៅតែមិនអាចចូលដល់នោះទេ បើទោះបីជាវាមានរយៈពេលជាង ១ថ្ងៃមកហើយក៏ដោយ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ទៀតថា មនុស្សយ៉ាងហោច ៤០នាក់ បាននៅក្នុងហាងការ៉ាអូខេកម្ពស់ ៤ជាន់នេះ ពេលដែលអគ្គិភ័យចាប់ផ្តើមឆាបឆេះកាលពីវេលាម៉ោង ៩យប់ ថ្ងៃអង្គារ ធ្វើឲ្យជាប់ភ្ញៀវ និងបុគ្គលិកនៅនោះ ។ អគ្គិភ័យគ្រប់គ្រងបាននៅរយៈពេល ១ម៉ោងក្រោយ ប៉ុន្តែនៅមានផ្សែងហុយរយៈពេល១២ម៉ោងក្រោយ នៅថ្ងៃពុធនេះ ៕
