
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បដិសេធចំពោះ ការចោទប្រកាន់របស់លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ដែលបានផ្សព្វផ្សាយលើហ្វេសប៊ុកផ្ទាល់ខ្លួន ដោយចោទប្រកាន់ ថា មានការយកប្រាក់ចំនួន ១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញ ពីទីតាំងប្រមូលផ្តុំ ទៅលំនៅស្ថាន និងមិនបានផ្តល់បាយទឹកឱ្យពលរដ្ឋទាំងនោះ។

