ព្រះមហាក្សត្រី Elizabeth II ដែលជាព្រះមហាក្សត្រសោយរាជ្យយូរជាងគេបំផុតរបស់ចក្រភពអង់គ្លេស និងជានិមិត្តរូបតំណាងស្ថិរភាពនៃភាពចលាចលយ៉ាងខ្លាំងក្នុងរយៈពេល១សតវត្សរ៍ ទ្រង់បានសោយព្រះពិរាល័យក្នុងព្រះជន្មាយុ៩៦ព្រះវស្សា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅព្រះរាជ្យដំណាក់ Balmoral Castle ចក្រភពអង់គ្លេស ក្រោយសាយរាជ្យបានរយៈពេល៧៩ឆ្នាំ ។

ដោយទ្រង់ប្រសូត្រនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ ព្រះមហាក្សត្រី Elizabeth II បានឡើងសោយរាជ្យក្រោយការយាងចូលទីវង្គត់របស់ព្រះរាជបិតាទ្រង់ ព្រះមហាក្សត្រ King George VI កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ។
ក្នុងឆ្នាំ ២០១៥ ព្រះម្ចាស់ក្សត្រី ដែលបានក្លាយជាក្សត្រីដែលបានឡើងគ្រងរាជ្យសម្បត្តិយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស មានរយៈពេលលើសព្រះឯកាទួតរបស់ទ្រង់គឺម្ចាស់ក្សត្រី Victoria ដែលបានឡើងសោយរាជ្យបានរយៈពេល៦៣ឆ្នាំ និង៧ខែ។

ម្ចាស់ក្សត្រី Elizabeth ក៏ជាក្សត្រីដំបូងផងដែរដែលបានទតឃើញដោយផ្ទាល់នូវការប្រារព្ធខួបព្រះរាជ្យពិធីខួបឡើងសោយរាជ្យរយៈពេល៧០ឆ្នាំ របស់ទ្រង់។
ម្ចាស់ក្សត្រីគឺសមាជិកខ្សែរាជ្យវង្សក្សត្រស្រីតែមួយអង្គគត់ដែលបានចូលប្រឡូកក្នុងកងកម្លាំងប្រដាប់អាវុធ។
ម្ចាស់ក្សត្រី Elizabeth II គឺជាប្រមុខរដ្ឋដែលបានយាងដំណើរចេញក្រៅប្រទេសច្រើនជាងគេបំផុតរបស់ពិភពលោកខណៈដែលទ្រង់បានបំពេញព្រះរាជទស្សនកិច្ចជាង១១០ប្រទេសដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនដោយសូម្បីតែមួយដង។ ទ្រង់ក៏ជាក្សត្រតែមួយអង្គគត់ផងដែរក្នុងចក្រភពអង់គ្លេសដែល បំពេញព្រះរាជដំណើរ ដោយរថយន្ត ដោយមិនចាំបាច់មានប័ណ្ណបើកបរ។

ព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ទ្រង់ទៅកាន់ប្រទេសអាល្លឺម៉ង់ ភាគខាងលិចកាលពីឆ្នាំ១៩៦៥ គឺជាដំណើរទស្សនកិច្ចទៅអាល្លឺម៉ង់លើកដំបូង ដោយក្សត្រអង់គ្លេស ចាប់តាំងពីផ្ទុះសង្រ្គាមលោកលើកទី១។
មហាក្សត្រី និងរាជវង្សក្សត្រ ក៏ប្រឈមនឹងការរិះគន់ពីសាធារណជនផងដែរ បន្ទាប់ពីសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រី Diana កាលពីឆ្នាំ១៩៩៧ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តនៅទីក្រុងប៉ារីស។ ម្ចាស់ក្សត្រី Elizabeth មិនអនុញ្ញាតឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងលើព្រះបរមរាជវាំង Buckingham ឬមានព្រះរាជសវនីយ៍ទៅកាន់ប្រជាជាតិដែលកំពុងមានទុក្ខក្រៀមក្រំជុំវិញការបាត់បង់ម្ចាស់ក្សតី្រដ៏ជាទីស្រឡាញ់។
ចក្រភពអង់គ្លេសបានឃើញនាយករដ្ឋមន្ត្រីចំនួន ១៥ រូបនៅក្រោមរជ្ជកាលដ៏យូររបស់ម្ចាស់ក្សត្រី Elizabeth ចាប់ពី អតីតនាយករដ្ឋមន្ត្រីលោក Winston Churchill ដែលពោពេញដោយភាពចម្រូងចម្រាស រហូតដល់ ដឹកនាំមកពីគណបក្សអភិរក្សនិយម ដែលបានឡើងកាន់តំណែងកាលពីថ្ងៃទី៦ខែកញ្ញាសប្ដាហ៍នេះ គឺលោកស្រី Liz Truss៕
