កម្ពុជា​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​សិង្ហ​បុរី​អបអ​រលីគ​បាល់ទះ​ពាន​សម្ដេច​តេ​ជោ​លើកដំបូង​

2022/09/09 05:18:10 pm        45

​បាល់ទះ​៖ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​បង្ហើប​ថា សហព័ន្ធ​នឹងរៀបចំ​ការប្រកួត​លី​គ​បាល់ទះដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកដំបូងនា​ពាក់កណ្ដាល​ខែតុលា​ខាងមុខ ខណៈ​ដើម្បី​អបអរសាទរ​ពិធី​បើក​ព្រឹត្តិការណ៍​នេះ សហព័ន្ធក៏​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីផងដែរ។​

​លោក​បញ្ជាក់ថា ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីគឺជា​ពានរង្វាន់​ធំ និង​អស្ចារ្យ ដែល​សហព័ន្ធ​ប្ដេជ្ញា​ខិតខំ​រៀបចំ​ឲ្យ​ខាន​តែ​បាន ដើម្បី​សម្រួច​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ អ្វីដែល​ពិសេសគឺ​ភាគី​សិង្ហ​បុរីបាន​ឯកភាព​តាម​ការអញ្ជើញ​របស់​ក​ម្ពុ​ជា ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួនមក​ប្រកួត​មិត្តភាព​ជាមួយ​ម្ចាស់ផ្ទះ​កម្ពុជា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​នេះដែរ។ ម្យ៉ាងវិញទៀត សហព័ន្ធ​ក៏មាន​គម្រោង​បញ្ជូន​ក្រុម​បាល់ទះ​កម្ពុជា ចេញទៅ​ប្រកួត​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗមុន​ស៊ី​ហ្គេម​មកដល់​ទៀតផង។​

​តាម​ការបញ្ជាក់​របស់​អគ្គលេខាធិការ​សហព័ន្ធ​ដដែល ចំពោះ​លី​គ​បាល់ទះ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កំពុង​ស្នើសុំ​គោលការណ៍ដើម្បី​រៀបចំ​ការប្រកួត​នា​ពាក់កណ្ដាល​ខែតុលា​ខាងមុខនេះ ក្លិប​ចូលរួមគឺមាន ៨​ក្រុម​ជា​បេក្ខភាព​មកពី​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃឆ្នាំ​២០២២ កាលពី​ថ្មីៗ ព្រមទាំង​ក្លិប​កម្រិត​ A ​ផ្សេងៗ​ទៀតដែលមាន​ធនធាន​កីឡាករ​ល្អៗ ក៏​សហព័ន្ធ​បើកទ្វារ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        350

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm