បើ​គ្មាន​ការប្រែប្រួល​នោះទេ អត្ត​ព​លិ​ក​កម្ពុជា ១៦១​នាក់​នឹង​ចេញទៅ​ហាត់​នៅ​ចិន​នា​សប្ដាហ៍​ក្រោយ​

2022/09/09 05:30:35 pm        66

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការប្រែប្រួល​នោះទេ អត្ត​ព​លិ​ក​កម្ពុជា​ចំនួន ១៦១​នាក់លើ ១២​ប្រភេទ​កីឡា នឹង​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិននា​ថ្ងៃទី​១៥ ខែកញ្ញា​សប្ដាហ៍​ក្រោយនេះ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា។​

​ឯកឧត្តម​មានប្រសាសន៍​ថា ក្រោយ​ខកខាន​ជា​យូរដោយសារ​បញ្ហា​កូ​វីដ​-១៩ ឥលូវ​បានទទួល​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​រួចហើយក្នុងការ​បញ្ជូន​អត្ត​ព​លិ​ក ១២​ប្រភេទស្មើនឹង ១៦១​នាក់ទៅ​ហាត់​នៅ​ចិននាពេល​ឆាប់ៗ​ខាងមុខ ក្រោម​ជំនួយឥតសំណង់​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិនដល់​រាជរដ្ឋាភិបាល​កម្ពុជា។​ ​ចំពោះ​អត្ត​ព​លិ​ក​ទាំង ១២​ប្រភេទ​កីឡាដែល​កម្ពុជាត្រៀម​បញ្ជូនទៅ​ហាត់​នៅ​ចិន​នា​សប្ដាហ៍​ក្រោយនេះ រួមមាន​ប្រតិភូ​ដឹកនាំ ២​នាក់​, ​កីឡា​កាយសម្ព័ន្ធ ១១​នាក់​, ​កីឡា​យូ​ដូ ៥​នាក់​, ​កីឡា​វូ​ស៊ូ ១០​នាក់​, ​កីឡាបាល់បោះ ១៥​នាក់​, ​កីឡាវាយកូនឃ្លីលើតុ ១០​នាក់​, ​កីឡាអត្តពលកម្ម ២០​នាក់​, ​កីឡា​ចំបាប់ ១៥​នាក់​, ​កីឡា​វាយ​សី ១២​នាក់​, ​កីឡាហែលទឹក ១១​នាក់​, ​កីឡា​លើក​ទម្ងន់ ១០​នាក់​, ​កីឡាបាល់ទាត់​-​នារី ២៥​នាក់ និង​បាល់ទះ ១៥​នាក់។​

​តាម​គម្រោង​អត្ត​ព​លិ​ក​ទាំងអស់នឹង​ហ្វឹកហាត់​នៅ​ចិនរហូតដល់​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយ​ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា កីឡាករ​-​កីឡាការិនី​ទាំង ១៦១​នាក់​ដដែលនឹងត្រូវ​ត្រលប់​ទៅ​ហ្វឹកហាត់​បន្ត​នៅ​ចិន​វិញ រហូត​ចប់​កិច្ចសន្យា​ជំនួយឥតសំណងដែលមាន​រយៈពេល ២​ឆ្នាំ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm