Chelsea តែង​តាំង​គ្រូ Brighton, Graham Potter ជំនួស​លោក Thomas Tuchel

2022/09/09 05:53:59 pm        117

​​បាល់ទាត់​៖ ​ក្លិបតោ​ខៀវ Chelsea រកបាន​អ្នកចាត់ការ​ថ្មី​ហើយ​គឺ​លោក Graham Potter ដែល​ចាក​ចេញពី Brighton មក​ជំនួស​តំណែង​អ្នកចាត់ការ​អាល្លឺម៉ង់ Thomas Tuchel ដែល​ត្រូវ​បានបញ្ចប់​តំណែង​កាលពី​ថ្ងៃ​ពុធ​។ ​​បុរស​វ័យ ៤៧ឆ្នាំ Graham Potter បាន​ចុះហត្ថលេខា​ដឹកនាំ Chelsea រយៈពេល ៥ឆ្នាំក្រោយ​ចំណាយពេល ៣ឆ្នាំ​ដឹកនាំ Brighton​។

​​ក្រុមការងារ​របស់លោក Graham Potter រួមមាន​គ្រូបង្វឹក Bjorn Hamberg និង Bruno ក៏ដូចជា​គ្រូ​អ្នកចាំទី Ben Roberts និង​ជំនួយការ Kyle Macaulay សុទ្ធតែ​បាន​ផ្លាស់​មកកាន់ Chelsea ទាំងអស់ បន្ទាប់ពី​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ចំណាយលុយ ២១លាន​ផោន​សំរាប់​ការផ្ទេរ​នេះ​។ ​​រំលឹកថា ​លោក Graham Potter ដែល​បាន​ចូលមក​ដឹកនាំ Brighton កាលពី​ឆ្នាំ២០១៩ បាន​ដឹកនាំ​ក្រុម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៩ រដូវ​កាល​មុន ដែលជា​ចំ​ណាត​ថ្នាក់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នៅ​លី​គ​កំពូល​អង់គ្លេស​។

​​បច្ចុប្បន្ន Brighton ចាប់ផ្តើម​រដូវ​កាល English Premier League ក៏បាន​ល្អ​ទៀត​ដោយ​កំពុង​ឈរ​លេខ៤ ក្នុង​តារាង​ក្រោយ​ឈ្នះ៤ ស្មើ១ ចាញ់១ ហើយ​ក្នុងនោះ​មាន​ឈ្នះ​នៅ​ទឹកដី Manchester United ថ្ងៃ​បើក​រដូវ​កាល​ផងដែរ​។ ​​ដោយ​ឡែក​សម្រាប់​ការដកតំណែង​លោក Thomas Tuchel គឺ​បន្ទាប់ពី​ក្លិប​ចាប់ផ្តើម​រដូវ​កាល​នៅ EPL មិនល្អ​បូករួម​ទាំង​ចាញ់​ប្រកួត​ទី១ នៅ UCL​។ ​​យ៉ាងណាក្តី​ការបណ្តេញ​លោក Tuchel ត្រូវបាន​គេ​ដឹង​អ្នកចាត់ការ​អាល្លឺម៉ង់​រូបនេះ​ខ្វែងគំនិត​គ្នា​ជាមួយ​ម្ចាស់​ក្លិប​ថ្មី​លោក Todd Boehly ច្រើនជាង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        324
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        405

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm