អ្នកនាំពាក្យមហាផ្ទៃ៖ បទល្មើសជួញដូរមនុស្ស ភាគច្រើនកើតនៅតាមកាស៊ីណូ និងទីតាំងល្បែងអនឡាញ

2022/09/09 07:13:51 pm        737

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ក្នុងយុទ្ធនាការ​ប្រឆាំង​បទល្មើសការជួញដូរមនុស្ស ភាគច្រើនធ្វើឡើងនៅតាមកាស៊ីណូ និងទីតាំងល្បែងអនឡាញ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ថា អនុវត្តតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធកំពុងបន្តកិច្ចការយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រឆាំង​ការ​ជួញដូរ​មនុស្សនៅកម្ពុជា​ តាមរយៈក្រុមប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា ក្នុងប្រតិបត្តិការត្រួតពិនិត្យជនបរទេស មានគោលដៅ​ចំនួន៣ រួមមាន ទី១ប្រតិបត្តិការត្រួតពិនិត្យដើម្បីជួយជនរងគ្រោះ ពីការជួញដូរមនុស្ស ទី២ ផ្តន្ទាទោសជនល្មើសដែលពាក់ព័ន្ធករណីជួញដូរមនុស្ស និងទី៣ ស្រាវជ្រាវ​ករណីបង្ខាំង​មនុស្ស​ដែលឈានទៅទប់ស្កាត់ការលាងសម្អាតប្រាក់។

យ៉ាងណាមិញ ក្នុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា អំឡុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្ស ​និងតាមរយៈបណ្តឹងរបស់គ្រួសារ ឬ​សាច់ញាតិ​ជនរងគ្រោះ​ ភាគច្រើនករណីជួញដូរមនុស្សកើតមាននៅតាមកាស៊ីណូ និងទីតាំងបទល្មើស​អនឡាញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ទៀថា ​តាមរយៈបណ្តឹងពីគ្រួសារ និង​សាច់ញាតិ​ដែល​បានប្តឹងមកក្រសួងមហាផ្ទៃកន្លងមកពាក់ព័ន្ធនឹងការបង្ខាំងមនុស្ស ដូចនេះ​ក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស​ពាក់ព័ន្ធ​ការជួញដូរមនុស្ស បន្តត្រួតពិនិត្យ​រាល់ការស្នាក់​នៅរបស់ជនបរទេស​ សំដៅស្វែងរកឯកសារដូចជា ​លិខិតឆ្លងដែន ទិដ្ឋាការ សៀវភៅ​ការងារជាដើម។

គិតមកទល់ពេលនេះ បន្ទាប់ពីមានបទបញ្ជាក្រុមប្រតិបត្តិការចុះឆែកឆេរជនបរទេស​នៅ​តាម​សណ្ឋាគារ កាស៊ីណូ និងកន្លែងមួយចំនួនទៀត​ សមត្ថកិច្ចបានឃាត់ខ្លួនមេការ និងមេខ្លោងជូញដូរ​មនុស្ស​បានមួយចំនួន ដើម្បីយកមកផ្តន្ទាទោស​ទៅតាមច្បាប់ផងដែរ៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm