ក្រសួងផែនការ កំពុងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនឹងវិស័យទឹកស្អាត ​និងអនាម័យ

2022/09/09 07:26:25 pm        534

ភ្នំពេញ៖ ក្រសួងផែនការ ចាប់ផ្តើមពិភាក្សា និងប្រមូលធាតុចូល ដើម្បីពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ពាក់ព័ន្ធវិស័យទឹកស្អាតនកម្ពុជា​ ក្នុងង​គោលដៅ​បង្កើត​ទិន្នន័យ​ជារួមមួយសម្រាប់រប្រើប្រាស់នានា និងដើម្បីវាស់វែងនូវ​ការ​សម្រេចបាន ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ​ ២០៣០ ផងដែរ។

មន្រ្តីជំនាញនៃ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ​បានដឹកនាំការពិភាក្សា​ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញានេះ ​ជាមួយមន្រ្តីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ​រួមទាំង​អង្គការដៃគូអភិវឌ្ឍន៍ ក្នុងការ​ពិនិត្យផ្ទៀងផ្ទាត់​លើទិន្នន័យទឹកស្អាតនិងអនាម័យនៅកម្ពុជា។

ឯកឧត្តម ឡាយ ឆាន អគ្គនាយករង នៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើកឡើងថា​ បច្ចុប្បន្ន​កម្ពុជាមានទិន្នន័យទឹកស្អាត ​និងអនាម័យចម្រុះ ​ដោយមានប្រភពពីក្រសួងផែនការ ពីក្រសួង​អភិវឌ្ឍន៍ជនបទ ​ពីក្រសួងឧស្សាហកម្ម ​និងពីប្រភពផ្សេងទៀត ដែលមិនទាន់មានភាពរួមគ្នា​មួយនៅឡើយ។

ឯកឧត្តម បន្តថា នៅពេលបង្កើតបានទិន្នន័យរួមមួយរូចហើយ ​ទិន្នន័យនេះ នឹងត្រូវប្រើប្រាស់​សម្រាប់​គោលដៅបង្កើតគោលនយោបាយ ​គោលដៅ​សិក្សាស្រាវជ្រាវ ​ក៏ដូចជាមានភាពសំខាន់​ក្នុងការ​វាស់វែង​សូចនាករ​ ផ្នែកទឹកស្អាត​និងអនាម័យ​ នៃ​គោលដៅ​អភិវឌ្ឍន៍ដោយចីរភាព ដោយ​កំណត់ថាឆ្នាំ ២០៣០ គ្រប់ប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា​នឹងមានទឹកស្អាត​សម្រាប់​ការប្រើប្រាស់ ដោយ​មានការគ្រប់គ្រងប្រកបដយសុវត្ថិភាព។

វិស័យទឹកស្អាត និងអនាម័យ ជាក់ស្ដែងគឺជាសូចនាករទី ៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព។ ភាពជាសូចនាករនេះ គឺទាមទារឱ្យកម្ពុជា​ ក៏ដូចជាប្រទេសសមាជិកដទៃទៀត នៃ​អង្គការ​សហប្រជាជាតិ មានការប្ដេជ្ញាសម្រេចឱ្យបាននូវគោលដៅប្រកបដោយចីរភាពឆ្នាំ ២០៣០៕

អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm