សិង្ហបុរី​ នឹង​កម្ពុជា​ឯកភាពគ្នា​ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មុខងារ​សាធារណៈ​

2021/04/27 09:59:58 am        23

ភ្នំពេញ៖ សិង្ហ​បុរី​និង​កម្ពុជា​ឯកភាពគ្នា​ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មុខងារសាធារណៈ ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​​ការព្រមព្រៀង​គ្នា​យ៉ាង​ដូច្នេះ​ ត្រូវបាន​ធ្វើឡើង​ក្នុងពេល​លោកជំទាវ ធា​វ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​នៅ​ក្នុង​ជំនួប​នេះ ទាំង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ថ្មី​និង​ទាំង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​វាយតម្លៃ​ខ្ពស់​ប្រកបដោយ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អាស៊ាន​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​សិង្ហ​បុរី​។ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មុខងារសាធារណៈ ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាង​សាលា​ភូមិន្ទ​រដ្ឋបាល ជាមួយ​សាលា​មុខងារសាធារណៈ​សិង្ហ​បុរី (Civil Service College of Singapore)​។ ទន្ទឹមនឹងនោះ ផ្អែកលើ​សំណូមពរ​របស់​កម្ពុជា លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ក៏បាន​សន្យា​នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ ឱ្យដល់​កម្រិត​ថ្នាក់​ស្ថាប័នរដ្ឋ​ទទួលបន្ទុក​វិស័យ​មុខងារសាធារណៈ ជា​បន្តទៅទៀត សំដៅ​រួមចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព​ល្អប្រសើរ​រវាងរ​ដ្ឋា​ភិ​បាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​សិង្ហ​បុរី​៕ ​អត្ថបទ៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        370
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        397
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        504

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm