ប្រណាំងកង់៖ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បានពន្លាតការនាំមុខក្នុងតារាងរួមក្រោយប្រជែងឈ្នះដំណាក់កាលទី១៨ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ដំណាក់កាលទី១៨ ដែលមានចំងាយផ្លូវ ១៩១.៧គីឡូម៉ែត្រ កីឡាកររបស់ក្រុម Quick-Step Alpha, Remco Evenepoel បានប្រជែងឈ្នះគូប្រជែងកីឡាករម្ចាស់ផ្ទះអេស្ប៉ាញនៅចំនុចចុងក្រោយ ដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៤៥វិនាទី ១៧វិនាទី លឿនជាង Enric Mas ២វិនាទី និងលេខ៣ កីឡាករហូឡង់ Rebert Gesink។
ក្រោយប្រណាំងបាន ១៨ដំណាក់កាលនេះ Remco Evenepoel បានពន្លាតការនាំមុខរបស់ខ្លួនក្នុងតារាងរួមឡើងដល់ ២នាទី ៧វិនាទី ពីលើអ្នកលេខ២ Enric Mas និងលេខ៣ កីឡាករអេស្ប៉ាញ Juan Ayuso យឺតជាង៥ នាទី ១៤វិនាទី។ សំរាប់ដំណាក់កាលទី១៩ ថ្ងៃនេះមានចំងាយផ្លូវ ១៣២.៧គីឡូម៉ែត្រ។ សូមបញ្ជាក់ថា ការប្រកួតប្រណាំងកង់ Vuelta a Espana នឹងបិទបញ្ចប់នៅដំណាក់កាលទី២១ ថ្ងៃអាទិត្យនេះនៅទីក្រុង Madrid៕
អត្ថបទ៖នាង សុភាវុធ