បាល់ទាត់៖ ក្លិបឡើងថ្មី Nottingham Forest មិនទាន់បិទបញ្ចប់ការនាំចូលកីឡាករថ្មីរបស់ខ្លួននៅឡើយ ទោះទិញមិនបានដោយសារទីផ្សារទិញដូរកីឡាករបិទក៏ដោយក្តី ដោយបាននាំយកកីឡាករទី២២ គឺខ្សែការពារកូឌីវ័រ Serge Aurier ដោយគ្មានតម្លៃផ្ទេរ។
ប្រធានក្រុមជម្រើសជាតិកូឌីវ័រវ័យ ២៩ឆ្នាំរូបនេះបានផ្លាស់មកកាន់ Nottingham Forest ក្រោយកិច្ចសន្យារបស់គេអស់សុពលភាពនៅក្លិបអេស្ប៉ាញ Villarreal។ Serge Aurier ធ្លាប់ចំណាយពេល ៤ឆ្នាំនៅ Tottenham Hotspur ក្រោយផ្លាស់ពី Paris Saint Germain កាលពីឆ្នាំ២០១៧ តម្លៃ ២៣លានផោន។ Serge Aurier ក៏បានចាកចេញពី Spurs នៅឆ្នាំ២០២១ ក្រោយការព្រមព្រៀងរំលាយកិច្ចសន្យារៀងខ្លួន។ Aurier គឺជាសមាជិករបស់ Spurs ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំ២០១៩ តែចាញ់ Liverpool។ រដូវកាលមុនគេបង្ហាញខ្លួននៅ Villarreal បាន ២៤ប្រកួត បូករួមទាំង ៥ប្រកួតនៅ UCL៕
អត្ថបទ៖នាង សុភាវុធ