ព្រះ​រាជពិធី​បុណ្យ​សព​មហាក្សត្រី Elizabeth II ត្រូវគេ​រំពឹងថា​នឹង​ធ្វើឡើង​ក្នុងពេល​តិចជាង ​២​សប្ដាហ៍​ទៀត

2022/09/09 09:50:42 pm        175

​អង់គ្លេស៖ ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​សព​របស់​ព្រះមហាក្សត្រី Elizabeth ទី​II ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រារព្ធ​ឡើង​នៅ​ព្រះវិហារ Westminster Abbey ក្នុងពេល​តិចជាង​ ២​សប្ដាហ៍ ហើយ​ថ្ងៃ​ពិតប្រាកដ​នឹង​ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រះបរមរាជវាំង Buckingham។​

ព្រះ​មហាក្សត្រី​បាន​យាង​សោយ​ព្រះ​ពិរាល័យ ដែល​ជា​ការ​បញ្ចប់​ការ​ឡើង​គ្រង​រាជសម្បត្តិ​យូរ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស។ ទ្រង់​បាន​សោយ​ព្រះ​ពិរាល័យ​ដោយ​ស្ងៀមស្ងាត់ ដែល​ត្រូវបាន​អម​ជុំវិញ​ទ្រង់​ដោយ​រាជវង្ស​របស់​ទ្រង់​នៅ​ព្រះរាជដំណាក់ Balmoral Castle ក្នុង​ដែនដី​ស្កុ​ត​ឡិន។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ គេ​រំពឹងថា​នឹង​មាន​ពិធី​តម្កល់​ព្រះ​បរម​សព និង​ព្រះ​រាជពិធី​បុណ្យ​សព​របស់​ទ្រង់ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​។​ បន្ទាប់ពី​មឈូស​របស់​ទ្រង់វិលត្រឡប់​ទៅកាន់​ទីក្រុង​ឡុ​ដ៍​វិញ ក្រោយមក​ព្រះ​បរម​សព​របស់​ទ្រង់​នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​សាល​អគារ Westminster Hall រយៈពេល​ប្រហែល​ ៤​ថ្ងៃ មុន​ចាប់ផ្ដើម​ព្រះ​រាជពិធី​បុណ្យ​សពដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​ទាំងឡាយ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​។ ​សាល​អគារ​ដ៏​ធំ​នេះ​គឺជា​ផ្នែក​ដ៏​ចាស់​បំផុត​នៃ​ព្រះបរមរាជវាំង Westminster ជា​បេះដូង​នៃ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​។

សមាជិក​ចុងក្រោយ​របស់​រាជវង្ស​អង្គ​នេះ​នឹង​ត្រូវ​តម្កល់​ក្នុង​សាល​នេះ ជាទី​ដែល​ព្រះ​សព​របស់​ព្រះ​វររាជ​មាតា​ជាតិ​អង្គ​នេះ​ត្រូវ​បាន​តម្កល់​នៅ​ឆ្នាំ២០២២ ​នេះ នៅ​ពេល​ដែល​មនុស្ស​ជាង​ ២០០,០០០​នាក់​នឹង​ឈរ​តម្រង់​ជួរ​មើល​មឈូស​របស់​ទ្រង់​។ មឈូស​របស់​មហាក្សត្រី​នឹង​តម្កល់​នៅ​លើ​ទម្រ​មួយ​ដែល​គេ​ហៅ​ឈ្មោះថា catafalque ស្ថិតនៅ​ខាងក្រោម​ដំបូល​ឈើ​មជ្ឈិម​សម័យនៃ​សាល​សតវត្សរ៍​ទី​១១។ ជ្រុង​និមួយៗ​នៃ​ជើង​ទម្រនឹង​ត្រូវ​ឈរ​អម​ដោយ​កងទ័ព ពី​អង្គភាព​នានា​ដែល​បម្រើការ​នៅ​ព្រះបរមរាជវាំង​។ ព្រះ​បរម​សព​របស់​មហាក្សត្រី​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​សាល Westminster ពី​ព្រះបរមរាជវាំង Buckingham តាម​ក្បួន​ដង្ហែ​ព្រះ​សព​យឺត​ៗ​ ដែល​ត្រូវ​បាន​ហែហម​ដោយ​ព្យុហយាត្រា​យោធា និង​សមាជិក​រាជវង្ស​។ ប្រជាពលរដ្ឋ​ទូទៅ​ក៏​នឹង​អាច​ទស្សនា​ក្បួន​ដង្ហែ​ព្រះ​បរម​សព​នេះ​ផង​ដែរ ខណៈ​ក្បួន​នេះ​ហែ​កាត់​តាម​ដង​ផ្លូវ​នានា​ និង​មាន​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ធំ​ៗ ដែល​ទំនងជា​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឧទ្យាន Royal Parks ក្នុង​ទីក្រុង​ឡុង​ដ៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm