ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 អង់គ្លេស Lewis Hamilton ត្រូវពិន័យឱ្យចេញដំណើរនៅជួរក្រោយគេក្នុងការប្រកួតនៅទីលាន Monza ប្រទេសអ៊ីតាលីចុងសប្តាហ៍នេះដោយសាររថយន្ត Mercedes របស់គេប្រើប្រាស់ម៉ាស៊ីនលើសកំណត់។

ជើងឯកពិភពលោក ៧សម័យរូបនេះត្រូវបានក្រុម Mercedes បំពាក់ម៉ាស៊ីនទី៤ នៅលើរថយន្តរបស់គេលើសពីការកំណត់របស់ F1 ត្រឹម៣។ ម៉ាស៊ីនទី៣ នៃរថយន្តរបស់ Hamilton ទើបតែបំពាក់ថ្មីៗតែក៏ត្រូវខូចខាតអំឡុងពេលប៉ះទង្គិចជាមួយ Fernando Alonso របស់ក្រុម Alpine សប្តាហ៍មុននៅប៊ែលហ្ស៊ិក។ Lewis Hamilton កំពុងឈរលេខ៦ ក្នុងតារាងជើងឯកពិភពលោករដូវកាលនេះមិនទាន់ឈ្នះមួយទីលានណាឡើយ ខណៈអ្នកនាំមុខគេគឺអ្នកការពារតំណែងជើងឯក Max Verstappen៕
អត្ថបទ៖នាង សុភាវុធ