អន្តរជាតិ ៖ ទីក្រុង Tel Aviv បានគោរពព្រះវិញ្ញាណក្ខន្ធនៃការយាងសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រីElizabeth II ដោយដាក់បំភ្លឺទង់ជាតិ Union Jack នៅលើអគារសាលាក្រុងរបស់ទីក្រុង។ ម្ចាស់ក្សត្រីElizabeth II បានយាងសោយព្រះពិរាល័យ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងជន្មាយុ៩៦ព្រះវស្សា ជាអង្គក្សត្រអង់គ្លេសដែលគ្រងរាជយូរបំផុត ហើយការយាងសោយព្រះពិរាល័យរបស់ទ្រង់ បានធ្វើឲ្យល្បីខ្ទរខ្ទារ នៅទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសអ៊ីស្រាអែល ដែលមានទំនាក់ទំនងរឹងមាំ ជាមួយចក្រភពអង់គ្លេស។
