ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ ពង្រឹកការយកចិត្តទុកដាក់ និងកំណត់គោលដៅដែលងាយរងគ្រោះ និងវិធីសាស្ត្រសោះដ្រាយបញ្ហាសម្រាប់ជនជាប់ឃុំ លើការកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងវិធានការការពារទប់ស្កាត់ដោយសារបញ្ហាអាកាសធាតុ ការផ្គត់ផ្គង់ម្ហូបអាហារ ការកង្វះទឹកស្អាត និងវិធានការការពាទប់ស្កាត់ទឹកជំនន់នៅពន្ធនាគារ។
ឯកឧត្តម ឧត្តមអគ្គានុរក្ស,១ ឆម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារលើកឡើងនៅក្នុងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងប្រធានពន្ធនាគារទូទាំងប្រទេស នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះថា នៅក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានអាចរៀបចំសិក្ខាសាលាជួបជុំដោយផ្ទាល់ គឺដោយសារការងារគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះការងារបង្ការ និងទប់ស្កាត់ ការងារចាក់វ៉ាក់សាំងដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំ បានអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ធ្វើឱ្យបច្ចុប្បន្នលែងមានការឆ្លងជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។
ឯកឧត្តម បន្តថា ចំពោះកម្មវិធីដែលបានគ្រោងទុកនៅពេលនេះ សិក្ខាសាលាបានកំណត់នូវប្រធានបទសំខាន់ៗចំនួន៣ ដើម្បីធ្វើបទបង្ហាញ និងធ្វើការពិភាក្សាដោយលើប្រធានបទ ស្តីពីជនជាប់ឃុំដែលងាយរងគ្រោះនៅពន្ធនាគារ ដោយផ្តោតការយកចិត្តទុកដាក់ពិភាក្សាលើការកំណត់ក្រុមគោលដៅដែលងាយរងគ្រោះ និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា ក្នុងនោះ កិច្ចពិភាក្សាលើបម្រែបម្រួលអាកាសធាតុ ដែលអាចផ្តល់ផលប៉ះពាល់ដល់ពន្ធនាគារ គឺបានផ្តោតការយកចិត្តទុកដាក់លើវិធីសាស្ត្រ ក្នុងការកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងវិធានការការពារទប់ស្កាត់ផ្សេងៗ។
ចំណែកចំណាត់ការស្រាយនេះ ចំពោះគោលដៅទី១ ជនជាប់ឃុំដែលងាយរងគ្រោះនៅពន្ធនាគារ, ជាលទ្ធផលពិភាក្សាបានផ្ដោតលើដូចជា៖ ការយកចិត្តទុកដាក់លើជនជាប់ឃុំជាមនុស្សចាស់ អនីតិជន ស្ត្រីមានផ្ទៃពោះជនពិការ, ការអនុញ្ញាតិឲ្យក្រុមគ្រួសារបានចូលសួរសុខទុក្ខបានច្រើនដងសម្រាប់អនីតិជន, ការផ្តល់អាហារបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ, ការបន្ថែមម៉ោងនៅខាងក្រៅបន្ទប់ឃុំដើម្បីកាត់បន្ថយភាពតានតឹង, ការជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងសុខាភិបាលក្នុងការពង្រឹង សេវាសុខភាពជនជាប់ឃុំ, ការរៀបចំកម្មវិធីប្រឹក្សានិងអប់រំផ្លូវចិត្តដល់ជនជាប់ឃុំ និងការកែលម្អសោភ័ណ្ឌភាព អនាម័យ និងបរិស្ថានក្នុងបរិវេនពន្ធនាគារ។
ចំណែកប្រធានបទទី២ ជាលទ្ធផលបានផ្ដោតទៅលើ, យន្តការសំខាន់ៗដែលមានចែងក្នុងវិធានសកល ត្រូវបានយល់ដឹង និងប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យសុខភាពពន្ធនាគារបានយ៉ាងល្អ នៅតាមបណ្តាពន្ធនាគាររាជធានី-ខេត្ត ជាពិសេសក្នុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩, បន្តពង្រឹងសេវាសុខភាពពន្ធនាគារ ឲ្យដូចសេវាសុខាភាពសាធារណៈខាងក្រៅ, បន្តជំរុញក្រសួងសុខាភិបាល ក្នុងការចូលរួមទទួលខុសត្រូវឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថ, លើកកម្ពស់ការចូលរួមពីសំណាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្នុងកិច្ចការសុខុមាលភាពនៅតាមពន្ធនាគារ, បន្តជំរុញការអនុវត្តអនុសាសន៍ទាំង២៥ របស់សន្និសីទអង្គការសហប្រជាតិ។
ក្រៅពីនេះ ការដោះស្រាយលើបញ្ហា បម្រែបម្រួលអាកាសធាតុ ដែលអាចផ្ដល់ផលប៉ះពាល់ដល់ពន្ធនាគារ, ការកើនឡើងនៃកំដៅក្នុងបរិយាកាស កង្វះទឹកស្អាត ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងៗ ការកើនឡើងនៃតំលៃម្ហូបអាហារ ដោយសារផលកសិកម្មថយខូចខាតហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ, ការកើនឡើងដោយសារផលកសិកម្មថយ, ការខូចខាតហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងថវិកាសម្រាប់កែលម្អជាដើម៕ អត្ថបទ៖ សុន រ៉ាឌី