ទូត​ចិន​អរគុណ​កម្ពុជា ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលការណ៍​ចិន​តែមួយ​

2022/09/10 12:25:50 am        579

​ភ្នំពេញ​៖ ឯកឧត្តម វ៉ាន់ វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ កម្ពុជា ដែល​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ អំពី​គោលការណ៍​ចិន​តែមួយ និង​តែង​គាំទ្រ​ចិន​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ស្នូល​របស់​ខ្លួន លើ​បញ្ហា​ដូចជា​កោះ​តៃវ៉ាន់ និង​ស៊ី​ជាំ​ង​ជាដើម។​

ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​លើ​ការ​ជួសជុល​អគារ​ក្រហម និង​បណ្ណាល័យ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ឯកឧត្តម ​អគ្គរដ្ឋទូត​ចិន បាន​ថ្លែង​ថា ទំនាក់ទំនង​ចិន និង​កម្ពុជា ត្រូវបាន​បង្កើន និង​បីបាច់​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន និង​ព្រះករុណា ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ទំនាក់ទំនង​មួយ​នេះ បាន​ឆ្លងកាត់​ការសាកល្បង​នៃ​ការផ្លាស់ប្តូរ​ស្ថានភាព​អន្តរជាតិ ត្រូវបាន​អភិវឌ្ឍ​កាន់តែ​រស់​រវើក​បន្ថែម​ទៀត ហើយ​បច្ចុប្បន្ននេះ ប្រទេស​ទាំងពីរ បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​សហគមន៍​វាសនា​តែមួយ ។​

ឯកឧត្តម​ ​បាន​បន្តថា ចិន និង​កម្ពុជា គឺជា​មិត្ត​ដែកថែប​យ៉ាងពិត​ប្រាកដ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ របស់​កម្ពុជា​អំពី​គោលការណ៍​ចិន​តែមួយ តែង​គាំទ្រ​ចិន ក្នុង​ការ​ការពារ​ផលប្រយោជន៍​ស្នូល​របស់ខ្លួន​លើ​បញ្ហា​ដូចជា​កោះ​តៃវ៉ាន់ និង​ស៊ីន​ជាំ​ង​ជាដើម ហើយ​ចិន​ក៏​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ភាគី​កម្ពុជា ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ ឯករាជ្យ​ភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ ការដើរ​លើ​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន គាំទ្រ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការកែលម្អ​ជិ​វ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លួន ហើយ​ចិន​បន្ត​ផ្ដល់​ការ​គាំទ្រ និង​ការជួយ​ទៅតាម​លទ្ធភាព​របស់ខ្លួន។​

ក្នុង​ឱកាស​នោះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ផ្នែក​នីតិប្បញ្ញត្តិ​របស់​កម្ពុ​ជា មិនអាច​កាត់ផ្ដាច់​ពី​ការជួយជ្រោមជ្រែង​ទាំង​ស្មារតី ជំនួយឥតសំណង សម្បទាន​ឥណទាន និង​ការគាំទ្រ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​បានឡើយ ។​

ឯកឧត្តម​បន្ថែមថា ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា សូម​ថ្លែង​អំណរ​ដល់​ស្ថានទូត​ចិន ដែល​តែងតែ​ឯកភាព​រាល់​សំណើ​ស្នើសុំ​របស់​ព្រឹទ្ធសភា ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការផ្ដល់​ជំនួយ​ជា​សម្ភារ បច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស នៃ​អគ្គ​ក​លេខាធិការដ្ឋាន​ព្រឹទ្ធសភា​ផងដែរ៕ អត្ថបទ បាន សុខ​រិ​ទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm