
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង រៀបចំនិង សម្របសម្រួលដោយជោគជ័យ លើកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ នានាដែលព្រះរាជាណាចក្រ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែ កក្កដា ដល់ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ ដោយបានពិភាក្សាលើ កិច្ចការសំខាន់ៗ ពាក់ព័ន្ធ នឹង បញ្ហា តំបន់ និងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ត្រូវត្រៀមខ្លួន និងត្រូវខិតខំប្រើប្រាស់មូលដ្ឋាន នៃការរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស អាស៊ានលើកទី៥៥ ដើម្បីឈានទៅសម្រេច ជោគជ័យលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕



