
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំគណរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ បានកោតសរសើរចំពោះអភិបាល និងរដ្ឋបាលខេត្តសៀមរាប ព្រមទាំង ក្រុមការងាររបស់ក្រសួងមហាផ្ទៃ ដែលបានដឹកនាំនិងសហការដោះស្រាយបញ្ហាការប្រមូលផ្ដុំ របស់សកម្មជននៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាជនមួយចំនួននៅចម្ការម្រេចក្បែរ ជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានរំសាយនាពេលថ្មីៗនេះ ដោយសន្តិវិធីនិងគ្មានការ បង្កអំពើហិង្សាណា មួយកើតឡើង។



