
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី -ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបេីកយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្ក្រាបឱក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរនិងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែលបាននឹងកំពុងកេីតឡេីងនៅកម្ពុជាឱ្យមានប្រសិទ្ធភាព។


