ភ្នំពេញ ៖ មានសិស្សឆ្នើមកម្ពុជាចំនួន ៥រូប បានទទួលជោគជ័យ និងនាំយកនូវមេដាយជាច្រើនគ្រឿង និងពាន រង្វាន់ពិភពលោកមកជូនកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាអន្តរជាតិ ស៊ី. អាយ. អេ. ហ្វឺសត៍ ដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។
ប្រភពដដែលបញ្ជាក់បន្ថែមថា សិស្សឆ្នើមកម្ពុជាទាំង ៥រូបនេះ បានទទួលជោគជ័យពីកម្មវិធីប្រកួត World Scholar’s Cup(WSC) វគ្គ Global Round ក្នុងចំណោមសិស្សជាង ១០០០នាក់ មកពីប្រទេស ជាង ២០ ដែលបានរៀបចំធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២២ ។
World Scholar’s Cup(WSC) គឺជាកម្មវិធីប្រកួតចំណេះដឹងកម្រិតពិភពលោកប្រចាំឆ្នាំ ដែលមានការចូ លរួមពីសិស្ស ១៥០០០នាក់ មកពី ៦៥ ប្រទេស និងដែលមានគោលបំណងជំរុញទឹកចិត្តសិស្សានុសិ ស្សគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងរកសក្ដានុពលផ្ទាល់ខ្លួនរបស់ពួកគេ និងកសាងអ្នកដឹកនាំសម្រាប់ជោគវា សនារួមគ្នានៃសហគមន៍នាថ្ងៃអនាគត។
សិស្សឆ្នើរបស់កម្ពុជាទាំង ៥រូបនេះ គឺ យុវសិស្ស ធន់ សុគន្ធភ្លីនដឺ ទទួលបានពានរង្វាន់ចំណាត់ថ្នាក់ លេខ១ ផ្នែការតស៊ូមតិជាក្រុម ទទួលបានមេដាយចំនួន ១៣ គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅ សហរដ្ឋអាម៉េរិក, យុវសិស្ស ឌៀវសុរិន្ទរ៍ ណាត់និឆា ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ផ្នែក ការតស៊ូមតិជាក្រុម ទទួលបានមេដាយចំនួន ៧ គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅសហរដ្ឋអាម៉េ រិក, យុវសិស្ស ជួរ គឹមលី ទទួលបានមេដាយចំនួន ៧ គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅសហរដ្ឋ អាម៉េរិក, យុវសិស្ស ទីវ សុភ័ក្ត្រនីកា ទទួលបានមេដាយចំនួន ៦ គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាម៉េរិក, យុវសិស្ស ឡុង ស៊ីងហួ ទទួលបានមេដាយចំនួន ៦ គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ ព្រ័ត្រនៅសហរដ្ឋអាម៉េរិក៕ ដោយ៖ គង់ ឌិន








