បាច់​ផ្កា​ដាក់​ខាងក្រៅ​ប្រាសាទ ​Balmoral ខណៈ​អ៊ុយ​ក្រែ​ន ​និង​រុស្ស៊ី​គោរពវិញ្ញាណក្ខន្ធ​​ព្រះ​មហាក្សត្រី​អង់គ្លេស​

2022/09/10 06:28:15 pm        683

​អង់គ្លេស៖ អ្នក​កាន់ទុក្ខ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ប្រាសាទ Balmoral កាលពី​ថ្ងៃ​សុក្រ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី​ Elizabeth II​ ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​អ្នក​កាន់​ទុក​បានដាក់​បាច់ផ្កា និង​កម្រងផ្កានៅខាងមុខ​ខ្លោងទ្វារ​ប្រាសាទ និង​បាន​រៀបរាប់​អំពីសេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​មហាក្សត្រី​។

ម្ចាស់​ក្ស​ត្រី Elizabeth II បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រាសាទ Balmoral ដែនដី​ស្កុ​តឡែ​ន​។ ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ពលរដ្ឋ​នៅក្នុង​ទីក្រុង​គី​វបាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II នៅមុខ​ស្ថានទូត​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ មួយថ្ងៃ​បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី​ត្រូវបាន​ប្រកាស​។ ប្រជាជន​អ៊ុយ​ក្រែ​ន​បាន​នាំយក​ផ្កា និង​កោតសរសើរ​ព្រះរាជកិច្ច​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់​ចំពោះ​កាតព្វកិច្ច និង​ប្រទេសជាតិ​។​ នៅក្នុង​ប្រទេស​រុស្ស៊ី ពលរដ្ឋ​នៅ​ទីក្រុង​មូ​ស្គូបាន​នាំយក​ផ្កា​ទៅកាន់​ស្ថានទូត​ចក្រភព​អង់គ្លេស​ ក្នុង​រដ្ឋធានី​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី​ Elizabeth II របស់​ចក្រភព​អង់គ្លេស​។

​ពលរដ្ឋ​ម្នាក់​ដែលមាន​បាច់ផ្កា​បាន​និយាយថា ទោះបីជា​អ្វីៗ​កំពុង​កើតឡើង​នៅពេលនេះ​ក៏ដោយ ព្រះមហាក្សត្រី តែងតែ​ជា​និមិត្តរូប​នៃ​សន្តិភាព និង​សេចក្តី​ល្អ​។ ជាមួយគ្នានេះប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​តាម​បណ្តាញ​ Telegram ទៅកាន់​មហាក្សត្រ Charles III ជា​បុត្រ​ច្បង​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II ដែល​បាន​ក្លាយជា​មហាក្សត្រ​ថ្មី​របស់​ចក្រភព​អង់គ្លេស​ដោយ​ស្វ័យប្រវត្តិ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        382
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm