ព្រះមហាក្សត្រ​ Charles សច្ចា​បំពេញ​ព្រះ​រាជកិច្ច​ជាតិ និង​អនុញ្ញាត​ឲ្យ​លោកស្រី Truss ចូល​គាល់​លើក​ដំបូង

2022/09/10 06:47:37 pm        756

អង់គ្លេស៖ ​ព្រះមហាក្សត្រ Charles III ទ្រង់​សច្ចា​នៅក្នុង​ព្រះរាជ​ស័​ង្ក​ថា​ដំបូង​របស់​ទ្រង់​ ក្នុងនាម​ជា​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​សុក្រ​ថា ​ព្រះអង្គ​នឹង​បន្ត​ព្រះរាជកិច្ច​ពេញ​មួយ​ព្រះជន្ម​ជីព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II តាមរយៈ​ព្រះសង្ហារ​ទំនើបកម្ម​ក្នុងនាម​ព្រះអង្គ​ផ្ទាល់ ខណៈ​ចក្រភព​អង់គ្លេស​បាន​ឈានចូល​យុគសម័យ​ថ្មី​ ដែល​មិន​ច្បាស់លាស់​នៅក្រោម​រាជាធិបតេយ្យ​ថ្មី​។ នៅ​ជុំវិញ​ពិភពលោក រជ្ជកាល​ដ៏​ល្អប្រសើរ​របស់​ព្រះមហាក្សត្រីត្រូវបាន​រំលឹក អបអរ និង​យកមក​ជជែក​ដេញដោល​។​

​ព្រះមហាក្សត្រ Charles ដែល​បាន​ចំណាយពេល ​73ព្រះវស្សា​របស់​ទ្រង់​ ដើម្បី​ត្រៀម​ព្រះកាយ​សម្រាប់​តួនាទី​ជា​មហាក្សត្រ ​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជាជាតិ​ដែល​កំពុង​កាន់ទុក្ខ ជា​មហាក្សត្រ​អង់គ្លេសដែល​ពលរដ្ឋ​ភាគច្រើន​រស់នៅ​សព្វថ្ងៃនេះ​មិន​ធ្លាប់​ស្គាល់​។ ព្រះអង្គ​ឡើង​សោយរាជ្យ​ក្នុង​យុគសម័យ​នៃ​ភាព​រំជើបរំជួល​ សម្រាប់​ទាំង​ប្រទេស និង​របបរាជានិយម​ផ្ទាល់​។ ព្រះអង្គ​មានបន្ទូល​អំពី​ទុក្ខព្រួយ​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​ទ្រង់​ ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​មាតា​ព្រះអង្គ ​ដោយ​ចាត់ទុក​ព្រះ​មាតា​ព្រះអង្គជាការ​បំផុសគំនិត និង​គំរូ​ដល់​ទ្រង់ និង​ដល់​គ្រួសារ​រាជវង្ស​ទាំងមូល​។ ​ព្រះរាជ​ស័​ង្ក​ថារបស់​ព្រះអង្គ​ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍ និង​ចាក់ផ្សាយ​នៅ​ព្រះវិហារ St. Paul's ជា​កន្លែង​ដែល​មនុស្ស​ប្រមាណ 2,000នាក់​បាន​ចូលរួម​ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ដល់​ម្ចាស់​ក្ស​ត្រី​។​

​ព្រះមហាក្សត្រ Charles III របស់​ចក្រភព​អង់គ្លេស​បាន​អនុ​ញ្ញា​ឲ្យ​នាយករដ្ឋមន្ត្រី​លោកស្រី Liz Truss ចូល​ក្រាប់បង្គំ​គាល់កាលពី​ថ្ងៃ​សុក្រ និង​បាន​មានបន្ទូលថា​ ការបាត់បង់​មាតា​របស់​ទ្រង់​គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​មានការ​ព្រួយបារម្ភ ហើយ​ព្រះអង្គ​ត្រូវតែ​ព្យាយាម​ និង​បន្ត​អ្វីៗ​គ្រប់យ៉ាង​។ ការ​មានបន្ទូល​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រាជវាំង Buckingham បន្ទាប់ពី​ព្រះមហាក្សត្រ​ថ្មី​បាន​យាង​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ពី​ដែនដី​ស្កុ​តឡែ​ន បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​មាតា​ព្រះអង្គ​គឺ​ម្ចាស់​ក្ស​ត្រី Elizabeth II​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm