UN និង​មេដឹកនាំ​ប្រទេស​អេស្ប៉ាញ និង​ព័រ​ទុយ​ហ្គា​ល់​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រី​អង់គ្លេស​

2022/09/10 07:02:04 pm        1.1 K

​UN៖ អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវបាន​ទម្លាក់​ទង់ជាតិ​ទាំងអស់​ ដែល​បាន​ដាក់​តម្រៀប​ជួរ​នៅ​ច្រក​ចូល​ដ៏​ស្រស់ស្អាត និង​បាន​ទម្លាក់​ទង់ជាតិ​អង្គការសហប្រជាជាតិ​មក​ត្រឹម​ពាក់​កណ្តាល​ដង ដើម្បី​គោរព​ដល់​ការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II។

​លោក Rheal Leblanc អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​បាន​និយាយ​ថា ការិយាល័យ​របស់​អគ្គ​លេខាធិការ​លោក Antonio Guterres បាន​ណែនាំ​ឲ្យ​ទង់ជាតិ​របស់​អង្គការ​សហប្រជាជាតិ បង្ហូត​ចុះ​ត្រឹម​ពាក់​កណ្តាល​ដង​នៅ​គ្រប់​ការិយាល័យ​ទាំងអស់​ របស់​អង្គការ​សហប្រជាជាតិ​នៅ​ជុំវិញ​ពិភពលោក​។ លោក Leblanc បាន​និយាយ​ថា លោក​អគ្គលេខា​គោរព​ម្ចាស់​ក្ស​ត្រី Elizabeth II ចំពោះ​ការ​លះបង់​ឥត​ឈប់ឈរ​អស់​មួយ​ជន្ម​ជីព​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី ​ក្នុង​ការ​បំពេញ​ព្រះរាជកិច្ច​ដើម្បី​បម្រើប្រជាជន​របស់​ទ្រង់​។ លោក​អគ្គលេខាធិការ​និយាយ​ថា ពិភព​លោក​នឹង​ចងចាំ​ការលះបង់ និង​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រី​។​ មេដឹកនាំ និង​ប្រមុខរដ្ឋ​ជុំវិញ​ពិភពលោក​បាន​បន្ត​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II​។

​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ មហាក្សត្រ​ប្រទេស​អេស្បាញ Philip VI និង​ម្ចាស់​ក្ស​ត្រី Letizia បាន​យាង​ទៅដល់​លំនៅឋាន​ផ្លូវការ​របស់​ឯកអគ្គរាជទូត​អង់គ្លេស ដើម្បី​សរសេរ​សារ​រំលែក​ទុក្ខ​។ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez ក៏បាន​មកដល់​ស្ថានទូត​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ផង​ដែរ​។ ​នៅ​ទីក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់ រដ្ឋមន្ត្រីការបរទេស​លោក João Gomes Cravinho បានមក​កាន់​លំនៅឋាន​ផ្លូវការ​របស់​ឯកអគ្គរដ្ឋ​ទូត​អង់គ្លេស ដើម្បី​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        27
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        64
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm