មុនរដូវ​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ ភ្ញៀវទេសចរណ៍មានការថយចុះនៅក្នុងខេត្តកំពង់ឆ្នាំង

2022/09/10 07:40:32 pm        1.2 K

កំពង់ឆ្នាំង៖ បណ្តារមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញនូវសញ្ញាធ្លាក់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ មូលហេតុចម្បងនៃការថយចុះ គឺដោយសាររយៈពេលជារដូវវស្សា ដែលមានភ្លៀងធ្លាក់​ជោកជាំ​រំខានដល់ការធ្វើ​ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

អាជីវករលក់ដូរនៅតាមរមណីដ្ឋានមួយចំនួនក្នុងខេត្ត បានឱ្យដឹងថា ក្រោយពីមានជម្ងឺកូវីដ១៩ បានធ្វើ​អោយ​មានការប៉ះពាល់មកលើមុខរបរពួកគាត់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមក។ ក៏ប៉ុន្តែមកដល់ពេលនេះ មានភ្លៀវតិចតួចណាស់ដែលបានមកលេង តាមទីតាំងរមណីយដ្ឋាននានា​ក្នុងខេត្តកំពង់ឆ្នាំង។

ទាក់ទងនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍នេះ គឺបណ្តាលមកពីជម្ងឺកូវីដ១៩នាពេលកន្លងមក ក៏ដូចជារដូវភ្លៀងខ្លាំងបណ្តាលអោយភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរមកលេងបាន។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រមណីយដ្ឋានធម្មជាតិ និងកន្លែងកម្សាន្តនានានៅក្នុងខេត្តកំពង់ឆ្នាំងរួមមាន សួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល , រមណីយដ្ឋានធម្មជាតិភ្នំរាប់បាត្រ , រមណីយដ្ឋានធម្មជាតិទំនប់ទឹកគង្គា , រមណីយដ្ឋានធម្មជាតិ​ទឹកធ្លាក់ថ្មក្រាល , រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល , រមណីយដ្ឋានទំនប់ទឹក២០ឧសភា , រមណីយដ្ឋានទំនប់ទឹកអាចាំង , រមណីយដ្ឋានវត្តព្រះធាតុ , រមណីយដ្ឋានឈ្វាំងសែនជ័យ , សង្ក្រាន្តស្រុកកំពង់លែង , រមណីយដ្ឋានវត្តក្រឡែងកែង និងវត្តទំព័រស្រុកសាមគ្គីមានជ័យ ។ រមណីយដ្ឋានទាំងអស់សុទ្ធតែជារមណីយដ្ឋានធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន​ចូលមកកម្សាន្តទាំងរដូវចូលឆ្នាំខ្មែរ ចូលឆ្នាំចិន រដូវបុណ្យភ្ជុំបិណ្ឌជាដើម ។

រមណីយដ្ឋានទាំងនេះ ត្រូវបានដំណើរដោយសហគមន៍ទេសចរណ៍ធម្មជាតិ ដែលមានការយកចិត្ត​ទុកដាក់ការពារ ពីក្រុមសន្តិសុខនៅទីនោះសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្ត ។

រយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរណ៍បានថយចុះ ប៉ុន្តែការការធ្លាក់ចុះដោយ​សាររដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ច្រើនដែលរំខានដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ។ ជាក់ស្តែងនៅចុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចរណ៍ដែល​មកកម្សាន្ត​នៅរមណីយដ្ឋាននានា​នៃខេត្តកំពង់ឆ្នាំង មានចំនួន១.៦៧៦នាក់ ក្នុងនោះទេសចរបរទេស១៧នាក់ ។

អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ភ្ញៀវ​ទេសចរណ៍​ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានធម្មជាតិទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង សូមចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm